មនុស្សចំនួន៦០នាក់ទៀត នៅខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩
ខេត្តសៀមរាប៖ កាលពីវេលាយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៦០នាក់ ក្នុងនោះ៖ ក្រុងសៀមរាប ៤៤នាក់, ស្រុកពួក ៨នាក់, ស្រុកប្រាសាទបាគង ៣នាក់, ស្រុកសូទ្រនិគម ១នាក់, ស្រុកបន្ទាយស្រី ១នាក់ និងមកពីក្រៅខេត្តចំនួន ៣នាក់ មានអ្នកជាសះស្បើយ ១៦នាក់ និងមានករណីស្លាប់ម្នាក់។
រដ្ឋបាលខេត្ត បញ្ជាក់ថា ករណីស្លាប់ដោយសាជំងឺកូវីដ-១៩ គឺឈ្មោះ ខាត់ សុផាត ភេទស្រី អាយុ៤៨ឆ្នាំ អាសយដ្ឋានភូមិជ្រៃ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតត្រឹមយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ១.០៩៥នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ៤០៧នាក់, ស្លាប់ ១១នាក់ និងកំពុងសម្រាកព្យាបាល ៦៧៧នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។