រដូវ​កាល​ពង​កូន របស់​សត្វ​ត្រយង​យក្ស បានចាប់ផ្តើម​ហើយ នៅ​ឆ្នាំ​២០២១​នេះ​

សត្វ​ត្រយង​យក្ស​ជា​បក្សី​ជិត​ផុត​ពូជ​បំផុត​មួយ​នៅលើ​ពិភពលោក​និង​ជា​និមិត្តរូប​បក្សី​ជាតិ​របស់​កម្ពុជា​។​បក្សី​នេះ​បន្ត​ពូជ​ក្នុង​រដូវវស្សា​ចាប់ពី​ខែមិថុនា រហូតដល់​ដើមខែ​វិច្ឆិកា​ដែលជា​មធ្យម​វា​មានកូន​មួយ ឬ​ពីរ​ក្បាល​ក្នុង​មួយ​សំបុក ពេលខ្លះ​ឃើញ​មាន​ដល់​បី​ក្បាល​ក៏មាន​។​

​ក្នុង​រដូវ​ពង​កូន​ឆ្នាំ​២០២១​នេះ ក្រុមការងារ​អង្គការ​BirdLife នៅ​ដែនជម្រកសត្វព្រៃ​លំផាត់ បានកំណត់​សកម្មភាព​ស្វែងរក​និង​តាមដាន​សំបុក​ពង​កូន​របស់​សត្វ​ត្រយង​យក្ស​គឺជា​សកម្មភាព​ដែលមាន​អតិ​ភាព​ខ្ពស់ និង​ត្រូវ​ពង្រីក​ទីតាំង​វ​ស្រាវជ្រាវ​អោយមាន​វិសាលភាព​ធំ​ជាង​មុន​។ ដោយហេតុថា​សត្វ​នេះ​ពង​កូន​នា​រដូវវស្សា​ការសិក្សា​ស្វែងរក​មានការ​លំបាក​ខ្លាំង​និង​ទាមទារ​ការប្រឹងប្រែង​ខ្ពស់ ជាក់ស្តែង​កាលពី​ថ្ងៃទី​១៦-១៩ ខែមិថុនា ឆ្នាំ​២០២១​ក្រុមការងារ​បាន​ចុះ​សិក្សា​នៅ​ទីតាំង​ភាគ​ខាងកើត​នៃ​ទន្លេស្រែពក​ក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់ ជា​លទ្ធផល​យើង​បាន​រកឃើញ​សំបុក​ថ្មី​មួយ​ទើប​ធ្វើ​រួច នៅ​ទីតាំង​សំបុក​ចាស់​ដែល​បាន​កសាង​កាលពី​រដូវ​ពង​កូន​ឆ្នាំ​ចាស់​។

​សកម្មភាព​ស្រាវជ្រាវ​បែបនេះ​និង​បន្តធ្វើ​ច្រើន​ថែមទៀត​រហូតដល់​រដូវ​ពង​កូន​ត្រូវបាន​បញ្ចប់ លទ្ធផល​ដែល​រកឃើញ​និង​អាច​ផ្តល់​ព័ត​មាន​ពី​និន្នាការ​ថយចុះ​ឬ​កើនឡើង​និង​កត្តា​គំរាមកំហែង​ដល់​បក្សី​ជិត​ផុត​ពូជ​នេះ​។ ខ​ណះ​ដែល​ក្រុមការងារ ធ្វើការ​ស្រាវជ្រាវ និង​អភិរក្ស​បក្សី​កម្រ​នេះ យ៉ាង​លំបាក អង្គការ​BirdLife សូម​សំណូមពរ​ដល់​ប្រជា​សហគមន៍ អជ្ញាធរ​មូលដ្ឋាន​ទាំងអស់​ចូលរួម​ថែរក្សារ​ការពារ​បក្សី​ជាតិ​យើងទាំងអស់គ្នា​ដោយ​ទប់ស្កាត់​និង​មិន​ទ​ន្ទ្រា​ដី​ដែល​ធ្វើអោយ​បាត់បង់​ទីជម្រក មិន​យក​ពង​កូន និង​មិន​បង្ក​ការរំខាន​ជាដើម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close