អង់គ្លេស ចាក់វ៉ាក់សាំង Pfizer និង AstraZeneca លាយបញ្ចូលគ្នា មានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងវីរុសកូវីដ-១៩
អង់គ្លេស៖ អ្នកវិទ្យាសាស្ត្រដែលសិក្សាលើករណីចាក់វ៉ាក់សាំងពីរលាយបញ្ចូលគ្នាបានចង្អុលបង្ហាញថា វ៉ាក់សាំង AstraZeneca ផ្សំជាមួយវ៉ាក់សាំង Pfizer អាចបង្កើតអង់ទីគ័រកម្រិតខ្ពស់ ហើយវាដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារប្រឆាំងនឹងវីរុសកូវីដ១៩ ។
ការរកឃើញថ្មីខាងលើនេះ គឺជាសញ្ញាល្អ និងមានប្រយោជន៍សម្រាប់ប្រទេសដែលមានវ៉ាក់សាំងតែមួយប្រភេទក្នុងចំនួនកំណត់ ។
ក្រៅពីការពិសោធន៍រវាងវ៉ាក់សាំងទាំងពីរនេះ អ្នកវិទ្យាសាស្ត្រក៏កំពុងសាកល្បងលើវ៉ាក់សាំងផ្សេងទៀតផងដែរ ហើយពួកគេជឿថា ការចាក់វ៉ាក់សាំងប្រភេទខុសគ្នាដោយទុកគម្លាត១២សប្ដាហ៍ នឹងផ្ដល់ផលវិជ្ជមានដល់ប្រព័ន្ធភាពស៊ាំ ។
អ្នកសិក្សាស្រាវជ្រាវក៏បានបញ្ជាក់ផងដែរថា ការចាក់វ៉ាក់សាំងបញ្ចូលគ្នាមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ដែលផលប៉ះពាល់អាចមានរយៈពេលខ្លី និងស្រាលប៉ុណ្ណោះ ពោលគឺដូចគ្នាទៅនឹងការចាក់វ៉ាក់សាំងតែមួយមុខដែរ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។