អាមេរិក​- កាណាដា ទទួលរង​ការវាយប្រហារ​ដោយ​រលក​កម្តៅ​ជា​ប្រវត្តិសាស្ត្រ​

​រលក​កម្តៅ​វាយប្រហារ​ទីក្រុង​ជាច្រើន ក្នុង​ទឹកដី​អាម​រិ​ក ក្នុងនោះ​នា​ប តី​ក្រុង Portland និង Salem រដ្ឋ​Oregon និង​ទីក្រុង Seattle រដ្ឋ​វ៉ាស៊ីនតោន មាន​សីត​ណ្ហា​ភាព​ក្តៅ​ខ្លាំង​។​

​ទីក្រុង Salem ក្នុង​រដ្ឋ Oregon មាន​សីត​ណ្ហ​ភាពកើនឡើង​ដល់​ទៅ ៤៧,២​អង្សា​សេ គឺជា​កម្រិត​ខ្ពស់់បំផុត​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ ចាប់តាំងពី​ឆ្នាំ ១៨៩០ មកទល់ពេលនេះ​។​

​ជាមួយគ្នា​នោះ​អាមេរិក ក៏​រង​ការវាយប្រហារ ដោយ​ព្យុះ Danny នៅ​ទីក្រុង Beaufort មាន​ល្បឿន​ខ្យល់​ដល់​ទៅ​៦៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ស្ថិតនៅក្នុង​រដ្ឋ​ការ៉ូ​លិ​ណា ខាងត្បូង​។ នេះ​ជា​ព្យុះ​ទី​៤​ហើយ វាយប្រហារ​ចូល​ទឹកដី​អាមេរិក ក្នុងឆ្នាំនេះ​។​

​ក្រៅពី​អាមេរិក កាណាដា នៅ​ចុងខែ​មិថុនា​នេះ រលក​កម្តៅ​វាយប្រហារ​នៅ​រដ្ឋ British Columbia តាំងពី​ថ្ងៃទី​២៥​ខែមិថុនា ដែលមាន​កម្តៅ​ក្តៅ​ខ្លាំង ជា​ប្រវត្តិសាស្ត្រ​មិន​ធ្លាប់មាន​នៅក្នុង​ប្រទេស​នេះ​។​

​សារព័ត៌មាន CNN នៅ​ថ្ងៃទី ៣០ ខែមិថុនា បាន​ដកស្រង់​សំដី​ប្រធាន​ក្រុម​ស្រាវជ្រាវ លោក ស្រី Lisa Lapointe បាន​ឲ្យ​ដឹងថា ចាប់តាំងពី​រលក​កម្តៅ​វាយប្រហារ​តាំងពី​ចុង​សប្តាហ៍​កន្លងមក បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​ជាច្រើន ។ ការស្រាវជ្រាវ​ស្តីពី​ករណី​ស្លាប់​ជា​បន្តបន្ទាប់​នៅ​រដ្ឋ British Columbia បានបង្ហាញ​យ៉ាងច្បាស់​ថា អ្នកស្លាប់​ភាគច្រើន​ដោយ​ក្តៅ​ខ្លាំង​។​

​ចាប់តាំងពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៨ ខែមិថុនា មាន​អ្នកស្លាប់​សរុប ២៣៣​នាក់ គឺមាន​ចំនួន​ច្រើនជាង​របាយការណ៍ កាលពី​ដំបូង ។ អ្នក​សា្ល​ប់​ភាគច្រើន​ជា​មនុស្ស​ចាស់ និង​អ្នកមាន​ជំងឺ​ប្រចាំកាយ​។​តាម​របា​យក​រណ៍​បាន​បញ្ជាក់ថា​ការស្លាប់​ដោយ​ភាគច្រើន​កើតឡើង​នៅ​ទីក្រុង Vancouver, Bernaby និង Surrey ។​

​កម្លាំង​ប៉ូលិស​នៅ​ទីក្រុង Vancouver បាន​បញ្ជាក់ថា មាន​មនុស្ស ៦៥​នាក់​ស្លាប់​ចាប់តាំងពី​រលក​កម្តៅ​វាយប្រហារ​តំបន់​នេះ​តាំងពី​ថ្ងៃទី ២៥​ខែមិថុនា ។ សីត​ណ្ហ​ភាព​នៅ​កណ្តាល​ទីក្រុង Vancouver មាន​ចាប់ពី​២៦​ឡើងដល់​ជិត​៣៩ អង្សា​សេ​។​

​ចំណែក​នៅក្នុង​ស្រុក Lytton ខេត្ត British Columbia មាន​សីត​ណ្ហ​ភាពកើនឡើង​ដល់​ទៅ ៤៧,៥​អង្សា​សេនា​ថ្ងៃទី​២៨​ខែមិថុនា គឺជា​កម្តៅ​ខ្ពស់បំផុត​មិន​ធ្លាប់មាន ក្នុង​ប្រវត្តិសាស្ត្រ​។ ក្នុង​រដូវក្តៅ​ប្រចាំឆ្នាំ គឺ​ខ្ពស់បំផុត​មានតែ​ជិត ៤០​អង្សា​សេ​តែប៉ុណ្ណោះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close