លោកថាក់ស៊ីន ប្រកាសថា នឹងវិលត្រឡប់មកប្រទេសថៃវិញ
ក្នុងពេលដែលស្ថានភាពនយោបាយនៅក្នុងប្រទេសថៃស្ងប់ស្ងាត់បន្តិចដោយសារតែ បញ្ហាកូវីដ១៩ ហើយរដ្ឋាភិបាលក៏ដូចជាពលរដ្ឋផ្តោតទប់ស្កាត់ការឆ្លងកូវីដ ១៩ ឲ្យបានល្អបំផុត។ នៅពេលនេះដែរ អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន អះអាងថានឹងត្រលប់មកប្រទេសវិញ គ្រាន់តែមិនទាន់ដឹងថាពេលណានោះលើយ។
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) បានប្រកាសថា លោកនឹងត្រឡប់ចូលប្រទេសកំណើតវិញក្នុងពេលឆាប់ៗនេះ គ្រាន់តែលោកមិនបានបញ្ជាក់លម្អិតថា ពេលណានៅឡើយទេ។
ការលើកឡើងរបស់លោក Thaksin ធ្វើឡើងនៅក្នុងជំនួបមួយកាលពីល្ងាចថ្ងៃអង្គារសប្តាហ៍នេះ និងជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកចូលរួម។ លោក Thaksin ធ្លាប់បានត្រឡប់ចូលប្រទេសវិញ តាមរយៈការបំពេញដំណើរទស្សនកិច្ចរយៈពេលខ្លីមួយ កាលពីថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០០៨ មុននឹងលោករស់នៅនិរទេសខ្លួនឯង ទៅនៅឯក្រៅប្រទេស។
គួរបញ្ជាក់ថា រដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra ត្រូវបានយោធាដឹកនាំលោកឧត្តមសេនីយ៍ សុនធិ ប៊ូនយ៉ារ៉ាត់គ្លីន (Sonthi Boonyaratglin) ធ្វើរដ្ឋប្រហារ ទម្លាក់ពីអំណាចកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៦ ហើយលោក Thaksin ត្រូវបានផ្ដន្ទាទោសកំបាំងមុខដាក់ពន្ធនាគាររយៈពេល ០២ឆ្នាំ ពីបទរំលោភអំណាច។ ទោះបីជាលោក ថាក់ស៊ីន បាននិងកំពុងរស់នៅក្រៅប្រទេស អស់់ជាច្រើនឆ្នាំទៅហើយក្តី ក៏ឥទ្ធិពលនយោបាយរបស់លោកក្នុងសង្គមថៃ នៅតែមានខ្លាំងក្លាដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។