មនុស្ស ៥០នាក់ទៀត រកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅខេត្តសៀមរាប
ខេត្តសៀមរាប៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន ៥០នាក់ និងជាសះស្បើយ ២៩នាក់ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។
សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ១ ១៤៥នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ៤៣៦នាក់ ស្លាប់ ១១នាក់ និងកំពុងសម្រាកព្យាបាល ៦៩៨នាក់។
រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។