សម្ព័ន្ធមិត្តថ្មីរបស់ចិន នៅក្បែរអាមេរិក
មន្ត្រីអាមេរិកបង្ហាញការមិនពេញចិត្តចំពោះចិនដែលបានបង្កើនទំនាក់ទំនងសម្ព័ន្ធមិត្ត ជាមួយប្រទេស El Salvador ជាប្រទេសតូចមួយនៅ អាមេរិកកណ្តាល។
សារព័ត៌មាន south china morning post បានផ្សាយថា ប្រទេស El Salvador ទើបតែបានកាត់ផ្តាច់ទំនាក់ទំនង ការបរទេសជាមួយកោះតៃវ៉ានដោយងាក់ទៅបង្កើតទំនាក់ទំនងជាមួយចិនដីគោកនៅថ្ងៃទី២១ខែសីហា ។
អាមេរិកបានចោទប្រកាន់ចិនថាបាន ទិញទឹកចិត្តប្រទេសនៅអាមេរិក តាមរយៈការផ្តល់ជំនួយនិងវិនិយោគជាច្រើន ។ ក្រៅពីនេះអាមេរិក បានបង្ហាញពីក្តីបារម្ភពីទីក្រុងប៉េកាំនឹងទទួលបានច្រើនជាងនេះ នៅអែល សាលវ៉ាឌឺក្រៅពីទំនាក់ទំនងការបរទេសដ៏ល្អ។
នៅក្នុងសារលិខិត ដែលបានបង្ហោះលើបណ្តាញ Twitter កាលពីថ្ងៃទី២១ខែសីហាអគ្គរដ្ឋទូត អាមេរិកប្រចាំនៅ El Salvador លោកស្រី Jean Manes បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន បង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីសកម្មភាពខាងលើ អាចធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងប្រទេសទាំងពីរ។
កាលពីខែមុនលោកស្រី Manes បានប្រមាន ពីគោលបំណងរបស់ចិនក្នុងការកែប្រែ កំពុងផែពាណិជ្ជកម្ម La Union នៅភាគខាងកើត El Salvador ទៅជាទីតាំងយោធា ។ លោកស្រីបានប្រកាសទៀតថា «នោះជាបញ្ហាយុទ្ធសាស្ត្រ ហើយយើងទាំងអស់គ្នាត្រូវតែតាមដាន់យ៉ាងយកចិត្តទុកដាក់បំផុត នៅអ្វីដែននឹងកើតឡើងនៅពេលខាងមុខ»។
El Salvador ជាប្រទេសតូចមួយស្ថិតនៅអាមេរិកកណ្តាល បែមុខទៅកាន់មហាងសមុទ្រ ប៉ាស៊ីហ្វិក ។ សេដ្ឋកិច្ចប្រទេសនេះពឹងផ្អែកទៅលើការនាំចេញ កាហ្វេ ស្ករ និងសម្លៀកបំពាក់ ក៏ដូចជា ឈ្មួញកណ្តាល ។ ពលរដ្ឋ ១/៣ ក្នុងចំណោម ពលរដ្ឋ៦,៥លាននាក់ ក្នុងប្រទេសនេះរស់នៅក្រោមបន្ទាត់ក្រីក្រ ។
កំពុងផែរ La Union របស់ប្រទេសនេះត្រូវបានទុកចោល ចាប់តាំងពីសាងសង រួចរាល់ នៅឆ្នាំ២០០៨ ដោយសារតែជួបផលលំបាក់នៅក្នុងការស្វែងរកអ្នកវិនិយោគ។ កាលពីខែកក្កដាកន្លងមកប្រធានគ្រប់គ្រងកំពុងផែខាងលើបានបញ្ចាក់ថា មានក្រុមហ៊ុនចំនួន៣ មកពីអាស៊ី អាមេរិកនិងអឺរ៉ុបចងជួលកំពុងផែនោះ ។
ប៉ុន្តែក្រោយមករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច El Salvador លោក Luz Estrella Rodriguez បានបញ្ចាក់ថាទីក្រុងប៉េកាំង ចាប់អារម្មណ៍ ក្នុងការវិនិយោគលើកំពុងផែខាងលើ ក៏ដូចជាទីតាំងជាច្រើនផ្សេងទៀត ក្នុងប្រទេសនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។