ថៃ ព្រមានពីការផ្ទុះឡើងរលកទី៤ នៃវីរុសកូវីដ១៩ ពេលឆាប់ៗនេះ
ថៃ៖ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ (CCSA) របស់ប្រទេសថៃ បានព្រមានថា រលកឆ្លងទី៤ នៃជំងឺកូវីដ១៩អាចនឹងវាយប្រហារនៅទូទាំងប្រទេសថៃក្នុងពេលឆាប់ៗនេះ ។
ប្រធានមជ្ឈមណ្ឌលប្រតិបត្តិការរបស់ CCSA លោក Gen Natthapol Nakpanich បានបញ្ជាក់នៅថ្ងៃពុធនេះថា រលកទី៤ជិតមកដល់ហើយ ពីព្រោះវីរុសបម្លែងថ្មី Delta ដែលរកឃើញដំបូងនៅឥណ្ឌា បានរាលដាលឆ្លងក្នុងស្រុកយ៉ាងលឿន ដែលធ្វើអោយអ្នកជំនាញមានការព្រួយបារម្ភនៅមន្ទីរពេទ្យ Siriraj Hospital ជាកន្លែងព្យាបាលសំខាន់បំផុតក្នុងប្រទេស ។
ទន្ទឹមនេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ថៃ (CCSA) បានអំពាវនាវអោយប្រជាជនដែលចេញក្រៅទទួលទានអាហារល្ងាច និងភោជនីយដ្ឋាននានាមិនត្រូវបន្ធូរបន្ថយក្នុងការប្រកាន់ភ្ជាប់វិធានការទប់ស្កាត់កូវីដ-១៩ឡើយនៅកន្លែងដែលត្រូវបានដាក់បំរាម ។
គួរកត់សម្គាល់ អាជ្ញាធរសុខាភិបាលបានរកឃើញវីរុសបម្លែងថ្មី Delta បាននិងកំពុងបង្កើតចរន្តឆ្លងរាលដាលយ៉ាងឆាប់រហ័ស ប្រឆាំងនឹងវីរុសបម្លែងថ្មី Alpha ដែលរកឃើញដំបូងនៅចក្រភពអង់គ្លេសដែលឆ្លងទូទៅនៅប្រទេសថៃ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។