តូប​អាជីវករ​ខ្មែរ​៦​តូប​នៅ​ផ្សារ​ស៊ី​ភេ​ន ស្រុក​ខ្លង​ហាត ត្រូវ​ភ្លើង​ឆេះ​ខ្ទេច​

​តូប​លក់ដូរ​របស់​អា​ជីវ​ករ​ខ្មែរ​ចំនួន​៦​តូប​នៅ​ផ្សារ​ស៊ី​ភេ​ន ក្នុងស្រុក​ខ្លង​ហាត ខេត្ត​ស្រះកែវ ប្រទេស​ថៃ ជាប់​នឹង​ច្រក​អន្តរជាតិ​គីឡូ​១៣ ភ្នំ​ដី នៃ​ស្រុក​សំពៅ​លូន ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង កាលពី​វេលា​ម៉ោង​ប្រមាណ ១១ និង​៣០​នាទី ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨​។​

លោក​វរសេនីយ៍ឯក ពេជ្រ សា​រែ​ន អធិការនគរបាល​ស្រុក​សំពៅ​លូន​បាន​ឲ្យ​ដឹងថា តូប​ទាំង​៦​ត្រូវបាន​ភ្លើង​ឆេះ​ពេលនេះ​ជា​តូប​អាជីវករ​ខ្មែរ​ដែល​ពួកគាត់​ជួល​ពី​ក្រុមអាជីវករ​ថៃ ដោយ​ដាក់តាំង​លក់ទំនិញ​ដូចជា​ខ្ទឹមស ម្ទេស​ក្រៀម ម្រេច និង​គ្រឿង​ចាប់ហួយ​ផ្សេងៗ​ផង​ដែល​សរុប​ជា​ទឹកប្រាក់​ប្រហែល​៨០​ម៉ឺន​បាត​(​ប៉ែតសិប​ម៉ឺន​បាត​)​។

​លោក​បន្តថា ហេតុការណ៍​ដែល​ឆេះ​តូប​អាជីវករ​ខ្មែរ​នៅ​ផ្សារ​ស៊ី​ភេ​ន​ទាំង​ថ្ងៃ​បែបនេះ គឺ​ផ្តើមចេញពី​ការ​ទុស្សេ​ខ្សែភ្លើង ដោយ​ឆាបឆេះ​ទាំងអស់​សរុប​មាន​៦​តូប ប៉ះ​លើ​ក្រុមគ្រួសារ​ឈ្មោះ ង៉ែត ចំរើន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ឈើទាល ឃុំ​សេរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ដែល​ពួកគាត់​បាន​ជួ​លត​ពី​អា​ជីករ​ជា​ជនជាតិ​ថៃ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close