ស្ពានទ័ព ជាស្ពានបុរាណ កសាងឡើងនៅក្នុងរជ្ជកាលព្រះបាទវវ្ម័នទី៧
ស្ពានទ័ព ជាស្ពានបុរាណស្ថិតនៅ ភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ដែលមានព្រំប្រទល់ជាប់នឹងខេត្តសៀមរាប (ស្រុកស្រីស្នំ) មានចម្ងាយ ៣២ គ.ម ពីទីរួមខេត្តឧត្តរមានជ័យ។
ស្ពាននេះមានបណ្តោយប្រវែង១៥០ម ទទឹង ១៤,៥ម ធ្វើអំពីថ្មភក់ និងថ្មបាយក្រៀម ដែលលាតសន្ធឹងពីជើងទៅត្បូង និងមានរន្ធតាដេវចំនួន២៨ ដែលកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទវវ្ម័នទី៧។
បច្ចុប្បន្ន ស្ពាននេះនៅមានសភាពរឹងមាំ និងត្រូវបានជួសជុលសារឡើងវិញយ៉ាងស្រស់ស្អាតគួរឱ្យទាក់ទាញ ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បះ និងក្រោមការមើលថែរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តឧត្តរមានជ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។