សំណុំរឿង​លោក កឹម សុខា តុលាការ​កំពូលសម្រេច​​បន្ត​ឃុំខ្លួន​

​អង្គ​សវនាការ​លើ​បណ្តឹងសុំ​នៅក្រៅ​ឃុំ​របស់លោក កឹម សុខា បាន​បិទ​បញ្ចប់​ហើយ​នៅវេលា​ថ្ងៃត្រង់ ថ្ងៃទី​២២ ខែសីហា នេះ តែ​ជា​លទ្ធផល តុលាការ​កំពូល​បាន​អនុញ្ញាតិ​ឲ្យ​អតីត​មេដឹកនាំ​គណបក្សប្រឆាំង​រូបនេះ​បាន​នៅក្រៅ​ឃុំ​ឡើយ ដោយ​តុលាការ​សម្រេច​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​ទុកជាបានការ​ដដែល​។​

​សេចក្តីសម្រេច​របស់​តុលាការ​កំពូល​នេះ គឺ​សំអាង​ហេតុថា ករណី​លោក កឹម សុខា ជា​បទល្មើស​ឧក្រិដ្ឋ ដែល​ចាំបាច់​ត្រូវ​ឃុំខ្លួន​ដើម្បី​ស៊ើបសួរ ឲ្យ​បាន​ហ្មត់ចត់​ត្រឹមត្រូវ​។​

​គួររំឭកថា លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ពីក្នុងផ្ទះ​ទាំង​កណ្ដាលយប់ កាលពីដើម​ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទ​ពីបទ «​ក្បត់ជាតិ​» និង​បញ្ជូន​លោក​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង នៅ​ខេត្ត​ត្បូងឃ្មុំ​។ លោក កឹម សុខា ត្រូវបាន​ចោទប្រកាន់​ពីបទ ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស តាម​មាត្រា ៤៤៣​នៃ​ក្រមព្រហ្មទណ្ឌ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close