ទិដ្ឋភាព​នៃ​ខួប​១០០​ឆ្នាំ ​ថ្ងៃ​បង្កើត​បក្សកុម្មុយនិស្ត​ចិន​

​រដ្ឋាភិបាល​ទីក្រុង​ប៉េ​ក​សាំង​បាន​ប្រ​រ​ព្វ​ខួប​១០០​ឆ្នាំ​ថ្ងៃ​បង្កើត​បក្សកុម្មុយនិស្ត​ចិន ដែល​បាន​ដឹកនាំ​ប្រទេស​ទទួលបាន​ជោគជ័យ រហូតមកទល់​ពេលនេះ​។ នៅក្នុង​ពិធី​ដ៏​សំខាន់​នេះ​មានការ​ដង្ហែរ​ក្បួនព្យុហយាត្រា និង​ការហោះហើរ​សម្តែង នៅលើ​អាកាស​។​

​ថ្ងៃទី​១ ខែកក្កដា លោក Xi Jinping អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុ​ម្មុយ​និ​ស្ត​ចិន បាន​ថ្លែង​នៅក្នុង​មហាសន្និបាត​អបអរសាទរ​ខួប ១០០​ឆ្នាំ នៃ​ការបង្កើត​បក្សកុម្មុយនិស្ត​ចិន​ថា គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន គឺ​តំណាងឱ្យ​ផលប្រយោជន៍​ស្នូល​របស់​ប្រជាជន​ចិន ហើយ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន​ចិន គ្មាន​ផលប្រយោជន៍​ពិសេស​អ្វី សម្រាប់​ខ្លួនឯង​នោះទេ ហើយក៏​មិនដែល​តំណាងឱ្យ​ផលប្រយោជន៍ របស់​ក្រុម​អ្នកទទួល​ណាមួយ ក្រុម​សិទ្ធិអំណាច​ណាមួយ ឬ​វណ្ណៈ​ដែលមាន​សិទ្ធិអំណាច​ពិសេស​ណាមួយ​នោះដែរ​។ «​រាល់​ការប៉ុនប៉ង​ធ្វើ​អបគមន៍​បក្សកុម្មុយនិស្ត​ចិន និង​ប្រជាជន​ចិន​នឹង​មិ​អាច​សម្រេចបាន​ជាដាច់ខាត​!»​។​

​លោក Xi Jinping បាន​សង្កត់ធ្ងន់ថា បក្សកុម្មុយនិស្ត​ចិន​ត្រូវតែ​ប្រកាន់ខ្ជាប់​នូវ​វត្ថុបំណង​ដើម ស្តីពី​ការបម្រើ​ប្រជាជន​ឱ្យ​អស់ពី​ចិត្ត​ពី​ថ្លើម ព្រមទាំង​ឈរលើ​គោលជំហរ​របស់​ប្រជាជន លើកកម្ពស់​ការអភិវឌ្ឍ​របស់​ប្រជាជន​ដោយ​គ្រប់​ជ្រុងជ្រោយ និង​ជំរុញ​ការវិវឌ្ឍ​រីកចម្រើន​ជាក់ស្តែង នៃ​ភាពសម្បូរ​សម្បាយ​រួម​របស់​ប្រជាជន​ទាំងអស់​៕​

  

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close