វិបត្តិ​នយោបាយ​នៅ​អូស្ត្រាលី រដ្ឋមន្ត្រី ១០​រូប​បាន​សុំ​លា​លេង​ពី​តំណែង​ជា​បន្តបន្ទាប់​

​វិបត្តិ​នៅក្នុង​ជួរ​រដ្ឋាភិបាល​អូស្ត្រាលី​បានបង្ហាញ​ចេញ​យ៉ាងច្បាស់ ហើយ​កាន់តែ​អាក្រក់​ទៅៗ នៅពេល​ដែលមាន​រដ្ឋមន្ត្រី​សំខាន់ៗ​ជាច្រើនរូប​បានសម្រេច​លា​លេង​ពី​តំណែង ។ គិត​មកដល់​ថ្ងៃទី​២២ ខែសីហា​នេះ មាន​រដ្ឋមន្ត្រី ដល់​ទៅ​១០​រូប​បានសម្រេច​លា​លេង​ចេញពី​ដំណែង ។ សកម្មភាព​ខាងលើ​បង្ហាញ​ឲ្យ​ឃើញថា រដ្ឋាភិបាល​របស់​នាយ​ក​រដ្ឋមន្ត្រី Malcolm Turnbull ប្រឈម​នឹង​បញ្ហា​យ៉ាង​ធំ​។​

​ហេតុ​ការ​ខាងលើ​កើតចេញពី​ក្រុមតំណាងរាស្ត្រ សេរី អូស្ត្រាលី បាន​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​គណបក្ស​ជាថ្មី​រវាង​លោក Turnbull និង Dutton ដោយ​លទ្ធផល នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ជា​អ្នកទទួលបាន​ជ័យ​ជំ​នៈ​ដោយមាន​សម្លេងគាំទ្រ ៤៨-៣៥​។​

​នៅពេល​នេះដែរ​កៅអី​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​របស់លោក Turnbull កំពុង​ប្រឈម​និង ការគំរាមកំហែង ដោយសារតែ​គោលនយោបាយ​ថាមពល​ថ្មី​របស់លោក​មិន​ទទួលបាន​ការគាំទ្រ​ពី​តំណាងរាស្ត្រ​សេរី ស្ថិតក្រោម​ការដឹកនាំរ​ប​ស់លោក​។​

​ក្រោយ​ការបោះឆ្នោត​រដ្ឋមន្ត្រី​ទទួលបន្ទុក​សេវាកម្ម​ពលរដ្ឋ លោក Michael Keenan បានដាក់​លិខិត​លា​លេង​ពី​តំណែង​មុនគេ​បង្អស់ ឡើងទៅ​កាន់​នាយករដ្ឋមន្ត្រី Turnbull ។ ប៉ុន្តែ​នាយករដ្ឋមន្ត្រី​បាន​ច្រានចោល ដោយហេតុ​ផល​មិន​សមស្រប​។
​ក្រោយមក​ក៏មាន​រដ្ឋមន្ត្រី ៦​រូប​ផ្សេងទៀត បានដាក់​លិខិត​លា​លេង​ពី​តំណែង ហើយ​មកទល់ពេលនេះ​មានតែ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​មួយរូប​ប៉ុណ្ណោះ ដែល​ទទួល​បានការ​អនុ​ញ្ញា​ត្តិ​ឲ្យ​លាលែង​ពី​តំណែង ។​

​គិត​មកដល់​ថ្ងៃទី​២២ ខែសីហា មាន​រដ្ឋមន្ត្រី​៣​រូប​ទៀត ដាក់​លិខិត​លា​លេង​ពី​តំណែង ក្នុងនោះ​មាន​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម Steve Ciobo រដ្ឋមន្ត្រី ទទួលបន្ទុក​ពលរដ្ឋ Alan Tudge និង​រដ្ឋមន្ត្រីក្រសួង សុខាភិបាល លោក Geg Hunt ។ ប៉ុន្តែ​មកទលពេលនេះ​នាយករដ្ឋមន្ត្រី​មិនទាន់​អនុ​ញ្ញា​ត្តិ​ឲ្យ​លា​លេង​ពី​តំណែង​នៅឡើយ​។​

​ការដែល​មន្ត្រីជាន់ខ្ពស់​នៅក្នុង​ជួរ​គណរដ្ឋមន្ត្រី​អូស្ត្រាលី​លា​លេង​ចេញពី​តំណែង បង្ករ​ឲ្យ​មាន​ភាពចលាចល និង​ផល​លំបាក​យ៉ាងខ្លាំង​ដល់​ការដឹកនាំ​របស់លោក Turnbull ក្នុងការ​ពង្រឹង​អំណាច ត្រៀម​បោះឆ្នោត នៅ​ឆ្នាំ​២០១៩​។​ជាមួយគ្នានេះ​នាយករដ្ឋមន្ត្រី​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​សម​គ្គី ដើម្បី​ទទួលបាន​ជោគជ័យ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close