ដូណាលត្រាំ ៖ អាមេរិកនឹងតម្លើងពន្ធ ២៥ភាគរយលើរថយន្តនាំចូលពីអឺរ៉ុប
ប្រធានាធិបតីអាមេរិកដូណាលត្រាំបានប្រកាសកាលពីថ្ងៃទី២១ខែសីហាថា អាមេរិកនឹងតម្លើងពន្ធ ២៥ភាគរយ ដល់រថយន្តនាំចូលពីអឺរ៉ុប ។ប្រធានាធិបតីត្រាំបានប្រកាស ពេលចូលរួមព្រឹត្តិការណ៍នៅទីក្រុង West Virginia កាលពីរសៀលថ្ងៃទី២១ខែសីហាថា «យើងនឹងតម្លើងពន្ធ ២៥ភាគរយ ដល់រថយន្តនិមួយៗនាំចូលពីអាមេរិក មកទឹកដីអាមេរិក។
ការប្រកាសខាងលើកើតឡើងក្រោយពេលប៉ុន្មានម៉ោងដែលសារព័ត៌មាន Wall Street Journal ផ្សាយថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Wilbur Ross បានផ្អាក់ប្រគល់របាយការណ៍ស្តីពីពន្ធនាំចូលរថយន្ត ។ លោកក៏មិនប្រាកដថា របាយការណ៍ស្តីពីពន្ធនៅក្នុងខែសីហានេះ នឹងត្រូវបានប្រកាសដែរឬទេ ។ មូលហេតុដែលពន្យាការផ្តល់របាយការណ៍ដោយសារតែគណកម្មការ អឺរ៉ុប មិចស៊ីកូ និង កាណាដា កំពុងតែធ្វើឡើង។
លោក Wilbur Ross បានបញ្ចាក់ថា ឯកសាររបស់ក្រុមអ្នកផលិតរថយន្តដែលផ្តល់មក គឺយឺតយ៉ាវជាងការគ្រោងទុក ។ភាគច្រើនក្រុមហ៊ុនរថយន្តបានប្រឆាំងនិង ពន្ធនាំចូល ក៏ដូចជាការតម្លើងថ្លៃ ដល់អ្នកប្រើប្រាស់។
លោកត្រាំបានប្រមានតម្លើងពន្ធ ពី២០-២៥ភាគរយដល់រថយន្តនាំចូល ។ កាលពីខែឧសភា លោកត្រាំបានស្នើរដល់ក្រសួងពាណិជ្ជកម្មស្រាវជ្រាវ ពីសកម្មភាពនាំចូលរថយន្ត មានគំរាមកំហែងដល់សន្តិសុខជាតិដែរឬទេ។ លោកត្រាំបានយកមូលហេតុសន្តិសុខជាតិ ដើម្បីតម្លើងពន្ធលើដែកថែប និងអាលុយមីញ៉មនាំចូលពីក្រៅប្រទេស។
លោកត្រាំបានប្រមានតម្លើងពន្ធ ពី២០-២៥ភាគរយដល់រថយន្តនាំចូល ។ កាលពីខែឧសភា លោកត្រាំបានស្នើរដល់ក្រសួងពាណិជ្ជកម្មស្រាវជ្រាវ ពីសកម្មភាពនាំចូលរថយន្ត មានគំរាមកំហែងដល់សន្តិសុខជាតិដែរឬទេ។ លោកត្រាំបានយកមូលហេតុសន្តិសុខជាតិ ដើម្បីតម្លើងពន្ធលើដែកថែប និងអាលុយមីញ៉មនាំចូលពីក្រៅប្រទេស។
ជាមួយនឹងការតម្លើងពន្ធរថយន្តនាំចូលពីអឺរ៉ុបនឹងធ្វើឲ្យទំនាក់ទំនងសម្ព័ន្ធមិត្តដ៏សំខាន់នេះប្រឈមនិង ការប្រេះឆា នឹងធ្វើឲ្យបាត់បង់សម្ពន្ធមិត្តដ៏សំខាន់បំផុតរបស់អាមេរិក ។ មិនតែប៉ុណ្ណោះ អាមេរិក នឹងត្រូវប្រឈមនិងអង្គការពាណិជ្ជកម្មពិភពលោក WTO ដោយមានប្រទេសជាច្រើនដែលរងការតម្លើងពន្ធពីអាមេរិក បានដាក់លិខិតតវ៉ា ទៅកាន់អង្គការសំខាន់មួយនេះឲ្យចូលរួមដោះស្រាយ ។
កន្លងមក ចិនក៏បានដាក់លខិតឡើងទៅកាន់អង្គការWTO ដោយចោទប្រកាន់អាមេរិក ថាបានបំពាន់ ចម្បាប់ពាណិជ្ជកម្ម។ នៅពេលនេះដែរ តួកគីក៏បាន ដាក់ពាក្យបណ្តឹងប្រឆាំងអាមេរិកទៅកាន់អង្គការWTO ផងដែរ។ជាមួយគ្នានេះអង្គការ WTO និងចូលរួមដោះស្រាយប្រសិនបើក្នុងរយៈពេល៣ខែប្រទេសជាប់ពាក់ព័ន្ធមិនអាចរកដំណោះស្រាយឃើញនោះ។
អង្គការ WTOបានប្រកាសកាលពីថ្ងៃទី២១ខែសីហាថា តួកគីបានសម្រេចចិត្តដាក់ពាក្យប្ដឹងសហរដ្ឋអាមេរិក ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ជុំវិញការដំឡើង ពន្ធលើការនាំចូលដែក និងអាលុយមីញ៉ូមរបស់លោក ដូណាល់ ត្រាំ ដែលបានព្រមានថានឹងដាក់ទណ្ឌកម្មបន្ថែមលើទីក្រុងអង់ការ៉ា ។
នៅក្នុងសេចក្ដីថែ្លងការណ៍របស់ខ្លួនចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) អង្គការ WTO បានឱ្យដឹងដូច្នេះថា៖« តួកគីបានដាក់ពាក្យប្ដឹង និងស្នើឱ្យអង្គការ WTO ជួយដោះស្រាយជម្លោះពាណិជ្ជកម្មបច្ចុប្បន្នជាមួយសហរដ្ឋអាមេរិក ជុំវិញការ ដំឡើងពន្ធលើការនាំចូលផលិតផលដែក និងអាលុយមីញ៉ូមពីសំណាក់លោក ដូណាល់ ត្រាំ»។
សូមជម្រាបថា លោក ដូណាល់ ត្រាំ នៅក្នុងខែសីហានេះ បានប្រកាសដំឡើងពន្ធលើការនាំចូលដែក២០ភាគរយ និងអាលុយ មីញ៉ូម៥០ភាគរយ ពីប្រទេសតួកគី ហើយថែមទាំងព្រមានទៀតថានឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែម បើទីក្រុងអង់ការ៉ា មិនព្រម ដោះលែងអាចារ្យគ្រឹស្ដអាមេរិកម្នាក់ឈ្មោះ Andrew Brunson ដែលកំពុងជាប់ឃុំនៅតួកគីទេនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។