ខេត្តឧត្តរមានជ័យ ប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ១២០នាក់ មាន១០៩នាក់ ពលករមកពីប្រទេសថៃ
ខេត្តឧត្តរមានជ័យ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ១២០នាក់ទៀត និងជាសះស្បើយ៣៣នាក់ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១។
រដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺដែលរកឃើញថ្មីទាំង ១២០នាក់នេះ គឺមានអ្នកជំងឺចំនួន ១០៩នាក់ ជាពលករមកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។