លើកដំបូង ចោរប្លន់​ធនាគារ​កណ្តាលថ្ងៃត្រង់​ក្នុង​ក្រុងភ្នំពេញ​

​វា​ត្រូវបាន​ចាត់ទុកជា​លើកដំបូង​សម្រាប់​កម្ពុជា ដែលមាន​ក្រុមចោរ​មួយក្រុម​ចូល​ប្លន់​ធនាគារ​ទាំង​កណ្តាលថ្ងៃត្រង់ ថ្ងៃទី​២៣ ខែសីហា នេះ ដោយ​ក្រុមចោរ​ធ្វើដំណើរ​ដោយ​ថ្មើ​ជើង​។​

​សកម្មភាព​ប្លន់​នេះ បាន​ធ្វើឡើង​នៅវេលា​ម៉ោង​ប្រមាណ​ជាង​១១​ថ្ងៃទី​២៣ សីហា ទៅលើ​ធនាគារ RHB មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ខាងក្រោម​សាលា​វ៉ាន់ដា​។​

​តាម​សេចក្តីរាយការណ៍ ចោរ​មួយក្រុម​នេះ​មាន​គ្នា​៥​នាក់ ហើយ​ដែល​ប្រដាប់​ដោយ​អាវុធខ្លី ២​ដើម បាន​ដើរ​ដោយ​ថ្មើរជើង ចូលទៅ​ភ្ជង់​សន្តិសុខ​ធនាគារ រួច​អូស​ចូលទៅ​ខាងក្នុង និង​បាន​ប្លន់​យកលុយ​ទៅដោយ​ជោគជ័យ​។​

​មកទល់ពេលនេះ គេ​នៅ​មិនទាន់​អាច​បញ្ជាក់​ពី​ចំនួន​ទឹកប្រាក់​ដែល​បាត់បង់​នោះទេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close