មនុស្ស​១៤៤​នាក់​ទៀត រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ និង​មាន​អ្នកស្លាប់​ម្នាក់ នៅ​ខេត្តសៀមរាប​

ខេត្តសៀមរាប​៖ ក្នុង​ព្រឹត្តិការណ៍ ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍​២០​កុម្ភៈ នេះ រដ្ឋបាល​ខេត្តសៀមរាប បាន​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី​ចំនួន​១៤៤​នាក់ ជាសះស្បើយ ២៥​នាក់ និង​ស្លាប់​ម្នាក់ នៅ​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០២១​។​

​ករណី​ទី​១ ដល់ទី​៥៦ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារលើ​ធំថ្មី ករណី​ទី​៥៧ ដល់ទី​៦៣ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​សង្កាត់​ស្រ​ង៉ែ និង​ករណី​ទី​៦៤ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ភោជនីយដ្ឋាន​ហេង ហេង​២​។​

​ករណី​ទី​៦៥ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ភោជនីយដ្ឋាន​ពិភព​ធម្មជាតិ​ករណី​ទី​៦៦ ដល់ទី​៦៧ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារ​ព្រះ​ដាក់ ករណី​ទី​៦៨ ជា​ករណី​ឆ្លង​ពី​អ្នកជំងឺ​ឈ្មោះ សុខ ឃ​ន ករណី​ទី​៦៩ ដល់ទី​៧៦ ជា​អ្នកធ្វើដំណើរ​មកពី​រាជធានី​ភ្នំពេញ ខេត្តបន្ទាយមានជ័យ និង​ខេត្តកំពង់ឆ្នាំង​។

​ករណី​ទី​៧៧ ដល់ទី​៨៤ ជា​ករណី​ឆ្លង​ពី​អ្នកដំណើរ​មកពី​ខេត្ត​បន្ទាយ​-​មានជ័យ ករណី​ទី​៨៥ ដល់ទី​៨៦ ជា​ករណី​មករក​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដោយមាន​អា​ការៈសង្ស័យ​ក្រុមគ្រូពេទ្យ​បាន​យក​សំណាក​ស្រាវជ្រាវ​រក​មេរោគ​កូ​វីដ​-១៩ ទទួលបាន​លទ្ធផល​វិជ្ជមាន ករណី​ទី​៨៧ ដល់ទី​១០៣ គឺជា​ករណី​ពុំទាន់​អាចសន្និដ្ឋាន​ពី​ប្រភព​ចម្លង​ច្បាស់លាស់​នៅឡើយ​។

​ចំពោះ ករណី​ទី​១០៣ ដល់ទី​១៤៤ គឺជា​ប្រជាពលរដ្ឋ​ត្រឡប់​ពី​ប្រទេស​ថៃ មកដល់​ខេត្តសៀមរាប ហើយ​ជា​ករណី​សង្ស័យ ត្រូវបាន​ក្រុមគ្រូពេទ្យ​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​វិទ្យាល័យ​សម្តេចឪ​។​

​អ្នកជា​សះស្បើយ​ទាំង​២៥​នាក់ ក្រុមគ្រូពេទ្យ​បានអនុញ្ញាត​ឱ្យចេញ​ពី​មន្ទីរពេទ្យបង្អែក​ខេត្ត និង​មន្ទីរពេទ្យបង្អែក​ស្រុក​សូទ្រនិគម ត្រឡប់​ទៅ​លំនៅឋាន​វិញ ដោយ​ត្រូវ​បន្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​។ ដោយឡែក​ករណី​ស្លាប់​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ម្នាក់ ជា​ស្ត្រី អាយុ​៦៩​ឆ្នាំ អាសយដ្ឋាន​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។​

​គិត​មកទល់ពេលនេះ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​១៦៥៤​នាក់ បាន​ព្យាបាល​ជាសះស្បើយ​ចំនួន​៦០៥​នាក់ ស្លាប់​១៨​នាក់ និង​១០៣១​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត និង​វិទ្យាល័យ​ដំ​ដែក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close