នៅកោះកុង ជំងឺកូវីដ១៩ឆ្លង​គ្រប់វ័យ បន្ទប់សង្រ្គោះបន្ទាន់​នៅមន្ទីរពេទ្យ​ អស់គ្រែទំនេរហើយ

មន្ទីរពេទ្យ​បង្អែក​ខេត្តកោះកុង បានប្រកាស​តាម​រយៈ​បណ្តាញ​សង្គម​កាលពីយប់មិញថា ពេលនេះជំងឺកូវីត១៩បានឆ្លងចូលគ្រប់វ័យមនុស្ស ដោយមិនបានដឹងពីប្រភពច្បាស់លាស់នោះទេ ហើយពេលនេះ ផ្នែកសង្គ្រោះបន្ទាន់វិញ ( ICU ) គឺពេញគ្រប់បន្ទប់ គ្មានគ្រែទំនេរនោះឡើយ។

មន្ទីរពេទ្យ​បញ្ជាក់ថា ជាក់ស្តែងនៅថ្ងៃម្សិលមិញមានទាំងស្រ្តីមានផ្ទៃពោះ កូនក្មេងតូចៗជាច្រើនដែលពួកគាត់កំពុងរស់នៅក្នុងបន្ទុកគ្រួសារត្រូវរកឃើញ​វិជ្ជមានកូវីដ១៩ តែឪពុកម្តាយរបស់ពួកគាត់បែជាមានលទ្ឋផលអវិជ្ជមានទៅវិញ។

នៅពេលនេះក្រុមគ្រូពេទ្យកំពុង​ខិតខំទាំងយប់ទាំងថ្ងៃ ដោយ​គ្មានពេលសម្រាកទេ ដោយតម្រូវឲ្យ​យកសំណាករាល់អ្នកជំងឺ និងអ្នកកំដរទាំងអស់ មុនអនុញ្ញាត្តិឲ្យ​ចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close