ឥណ្ឌូនេស៊ី ប្រកា​សមាន​អ្នក​ឆ្លង​កូ​វីដ​ថ្មី​ជាង ២​ម៉ឺន​៥​ពាន់​នាក់ ត្រឹម​រយៈពេល​៣​ថ្ងៃ​

​ឥណ្ឌូនេស៊ី​រកឃើញ​ករ​ណី​ឆ្លង​កូ​វីដ ១៩ ថ្មី​លើសពី ២,៥​ម៉ឺន​ករណី ក្នុង​មួយថ្ងៃ​រយៈពេល ៣ ថ្ងៃ​ជាប់ៗ​គ្នា នេះ​បើតាម​ទិន្នន័យ​របស់​ការិយាល័យ​បង្ការ​គ្រោះមហន្តរាយ​ជាតិ​ឥណ្ឌូណេស៊ី​បានប្រកាស​កាលពី​ថ្ងៃទី ៤ ខែកក្កដា​។​ ​ប្រភព​ឱ្យដឹងថា ករណី​ឆ្លង​កូ​វីដ ១៩ ថ្មី​ក្នុងស្រុក​មាន​ចំនួន ២៧២៣៣​ករណី​ដែល​បាន​លើសពី ២,៥​ម៉ឺន​ករណី រយៈពេល ៣ ថ្ងៃ​ជាប់ៗ​គ្នា​។​

​ឥណ្ឌូនេស៊ី ចំពោះមុខ​នេះ បាន​ចាត់​វិធាន​ការដាក់កំហិត​មួយចំនួន ដែល​រួមមាន បុគ្គលិក​ការងារ​ដែល​គ្មាន​ការចាំបាច់​ត្រូវ​ធ្វើការ​នៅផ្ទះ សកម្មភាព​បង្រៀន​ទាំងអស់​ត្រូវតែ​ប្រព្រឹត្ត​ទៅតាម​អន​ឡាញ បិទ​ផ្សារ​ទំនិញ​ទាំងអស់ មិន​អនុញ្ញាតឱ្យ​បរិភោគ​នៅ​ភោជនីយដ្ឋាន ទីតាំង​សាសនា​ទាំងអស់ សំណង់​សាធារណៈ និង​កន្លែង​ផ្សេងទៀត​ដែលមាន​លទ្ធភាព​មាន​មនុស្ស​ច្រើន​ជួបជុំគ្នា​សុទ្ធតែ​ត្រូវ​បិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close