ភ្លៀងនឹងខ្យល់កន្ត្រាក់ ម្សិលមិញ! វាយប្រហារផ្ទះខូចខាតជិត ១០០ខ្នង របួសស្រាល២នាក់ នៅស្រុកកំពង់ស្វាយ
ខេត្តកំពង់ធំ៖ កាលពីល្ងាច ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញ មានភ្លៀងធ្លាក់មួយមេធំ លាយជាមួយខ្យល់ខ្លាំង (ខ្យល់កន្ត្រាក់) ក្នុងកម្រិត ៥៤មម បានធ្វើឲ្យប៉ើងដំបូលផ្ទះ និងរលំផ្ទះប្រជាពលរដ្ឋអស់ជិត ១០០ខ្នង ក្នុងចំនួន២ នៃឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
បើតាមរបាយការណ៍ពីក្រសួងធនធានទឹក និងឧត្តុនិយម បានបញ្ជាក់ថា ភូមិជ័យ ខូចខាតផ្ទះចំនួន ៥០ខ្នង និងរងរបួសស្រាលមនុស្ស ០២នាក់ និងភូមិស្លែងខ្ពស់ ខូចខាតផ្ទះចំនួន ៤៥ខ្នង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។