អ្នករត់តុចំនួន ១០នាក់ នៅភោជនីយដ្ឋានសេងលីប ឆ្លងកូវីដ១៩
បើតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានឲ្យដឹងថា គេបានរកឃើញបុគ្គលិកអ្នករត់នៅភោជនីយដ្ឋានសេងលីប មានទីតាំងស្ថិតនៅតាមផ្លូវមន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ មានជំងឺកូវីដ១៩។
ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋដែលបានទៅទីតាំងនោះ ឬអ្នកពាក់ព័ន្ធជាមួយបុគ្គលិក ចាប់ពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។