បាញ់ប្រហារ ៤០០លើកនៅក្នុងទិវាឯករាជ្យអាមេរិក ស្លាប់១៥០នាក់
តាមការប្រកាសរបស់អង្គការក្រៅរដ្ឋាភិបាល Gun Violence Archive បានប្រកាសថា អំពើហិង្សាប្រដាប់អាវុធនៅអាមេរិក ក្នុងឱកាសបុណ្យឯករាជ្យ កើតឡើង នៅទូទាំងអាមេរិក មានដល់ទៅ ៤០០លើក និងស្លាប់ ១៥០នាក់ ។
នៅទីក្រុង ជីកាហ្គោ មានមនុស្ស ៨៨នាក់ត្រូវគ្រាប់កាំភ្លើង ក្នុងនោះមាន១៤នាក់ស្លាប់ ។ ក្នុងឱកាសនេះដែរកាលពីឆ្នាំ២០២០ ក៏មានការបាញ់ប្រហារជាច្រើនបណ្តាលឲ្យមនុស្ស ៨៧នាក់ត្រូវគ្រាប់កាំភ្លើងនិងស្លាប់ ១៧នាក់ ។
នៅទីក្រុងញូវយ៉ក មានករណីបាញ់ផ្ទុះអាវុធ ២១លើក សម្លាប់មនុស្ស ២៦នាក់ គឺជាចំនួនខ្ពស់បំផុត មិនធ្លាប់មានចាប់តាំងពីដើមឆ្នាំ២០២១មក។ ប៉ុន្តែតួលេខនោះនៅទាប់ជា កាលពីឆ្នាំ២០២០ ដោយក្នុងរយៈពេលដូចគ្នា គឺមានករណីបាញ់ប្រហារដល់ទៅ២៥ករណី សម្លាប់មនុស្ស ៣០ នាក់។ នៅក្នុងថ្ងៃទី ៤ខែកក្កដា ចំថ្ងៃទីវាឯករាជ្យ នៅក្នុងទីក្រុងញូវយ៉ក មានករណីបាញ់ប្រហារដល់ទៅ១២ករណីសម្លាប់មនុស្ស ១៣នាក់។
អំពើហិង្សា ដោយកាំភ្លើងក្នុងទីក្រុងញូវយ៉កកើនឡើងដល់ទៅ ៤០% ក្នុងឆ្នាំ២០២១ បើប្រៀបធៀបនិងដំណាក់កាលដូចគ្នាក្នុងឆ្នាំ២០២០ ។ ករណីបាញ់ប្រហារដល់ទៅ ៧៦៧លើក សម្លាប់មនុស្ស៨៨៥នាក់។
នៅទីក្រុងជីកាហ្គោ ស្នងការប៉ូលិសទីក្រុងនេះបានបញ្ជាក់ថា កាលពីចុងសប្តាហ៍កន្លងកគឺជាពេលវេលា លំបាកបំផុត ចាប់តាំងពីដើមឆ្នាំ ២០២១មក ដោយមានមនុស្ស ៨៣នាក់នាក់រងការបាញ់ប្រហារ ក្នុងនោះស្លាប់ ១៤នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។