រដ្ឋបាលខេត្តសៀមរាប បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ៨០នាក់ និងអ្នកស្លាប់ម្នាក់
ខេត្តសៀមរាប៖ នៅវេលាយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន ៨០នាក់ មានអ្នកជាសះស្បើយ ៩នាក់ និងស្លាប់ម្នាក់។
ជាមួយគ្នានេះដែរ ក៏មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន ៩នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ត្រឡប់ទៅលំនៅឋានវិញ និងបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៀត។ ចំណែកករណីស្លាប់ម្នាក់ លើស្ត្រី អាយុ៥១ឆ្នាំ អាសយដ្ឋានភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតត្រឹមយប់ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ១.៨១៤នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ៦១៤នាក់, ស្លាប់ ១៩នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ១.១៨១នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។