ប្រទេស​ថៃ បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ជាង ៦​ពាន់​នាក់ និង​ស្លាប់ ៥៤​នាក់​ទៀត​

​ថៃ​៖ The Nation បានចេញ​ផ្សាយ នា​ព្រឹក​ថ្ងៃទី​៧ កក្កដា ២០២១​ថា ថៃ​មាន​អ្នក​ឆ្លង​ថ្មី​ចំនួន ៦៥១៩​នាក់ និង ស្លាប់​៥៤​នាក់​ទៀត កាលពី​ថ្ងៃទី​៦ កក្កដា ២០២១​។​

​ក្រសួងសុខាភិបាល​ថៃ​បានប្រកាស​ដែរ​ថា ក្នុងចំណោម​អ្នក​ឆ្លង​ទាំង​ជាង​៦​ពាន់​នាក់​នេះ ក៏មាន​ការឆ្លង​មនុស្ស​ក្នុង​ពន្ធ​គារ​ចំនួន​៥៥​នាក់​បន្ថែមទៀត​។ ម្សិលមិញ​នេះ ក៏​មានការ​ជាសះស្បើយ​ពី​កូ​វីដ ចំនួន​៤១៤៨​នាក់​ផងដែរ​។​

​ចាប់តាំងពី​ជំងឺ​កូ​វីដ​១៩ រាតត្បាត​កាលពីដើមឆ្នាំ​២០២០​មក ថៃ​មាន​អ្នក​ឆ្លង​កើន​ដល់​ជាង​៣០​ម៉ឺន​នាក់​ហើយ ជាសះស្បើយ​ជាង​២៣​ម៉ឺន​នាក់ ស្លាប់​សរុប​២៣៨៧​នាក់​ហើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close