ក្មេងប្រុស​ស្រី​២​នាក់ ត្រូវ​រថភ្លើង​កិន​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ នៅ​ស្រុក​ក្រគរ​

​ខេត្តពោធិ៍សាត់​៖ យ៉ាងហោចណាស់​ក្មេងស្រី អាយុ​១៣​ឆ្នាំ​ម្នាក់ បាន​ស្លាប់ និង​ក្មេងប្រុស​ម្នាក់ទៀត បាន​រងរបួស​ធ្ងន់ធ្ង​រ ដោយសារ​រថភ្លើង​កិន ខណៈ​ពួកគេ​កំពុង​ដេកលក់​នៅលើ​ផ្លូវ​រថភ្លើង ក្នុង​ចំណុច​ខាងកើត​ផ្លូវ​រមណីយដ្ឋាន​ទឹកធ្លាក់​ច្រក​ល្អៀង ចំងាយ​១៥០​ម៉ែត្រ ស្ថិតនៅ​ភូមិ​បំ​ណ​ក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

​នគរបាល​ស្រុក​ក្រគរ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​០៤​ព្រឹក ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២១ មាន​រថភ្លើង​មួយ​ខ្សែ បានធ្វើ​ចរាច​ណ៍​ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​ព្រឹក​ឡើង​ស្រាប់តែ​ឮដំណឹង​មាន​មនុស្ស​ត្រូវ​រថភ្លើង​កិន បណ្តាល​ឲ្យ​ក្មេងប្រុស​ស្រី ពីរ​នាក់ ស្លាប់ និង​របួសធ្ងន់​តែម្តង​។​

​តាម​ការពិនិត្យ​របស់​សមត្ថកិច្ច​ជំនាញ បាន​បញ្ជាក់ថា ជនរងគ្រោះ​ពិត​ត្រូវ​រថភ្លើង​កិន​ប្រាកដ​មែន ដោយ​ជនរងគ្រោះ​ម្នាក់​ភេទ​ស្រី​ដែល​ដេក​កើយ​ផ្លូវ​រថភ្លើង ត្រូវបាន​រថភ្លើង​កិន ចំក​និង​ក្បាល​។ ចំណែកឯ​ជនរងគ្រោះ​ម្នាក់ទៀត​ភេទ​ប្រុស ត្រូវ​រថភ្លើង​កិន​បណ្តាល​ឲ្យ រងរបួស​ដាច់​ម្រាមដៃ​ខាងឆ្វេង និង​របួស​ក្បាល​។​

​ក្មេងរងគ្រោះ​ទាំង​២​នាក់​នេះ មានឈ្មោះ ញ៉ា​ញ់ អិត ភេទ​ស្រី អាយុ​១៣​ឆ្នាំ (​ស្លាប់​) និង​ឈ្មោះ ញ៉ា​ញ់ ញៀន ភេទ​ប្រុស អាយុ​៨​ឆ្នាំ រងរបួស​ដាច់​ម្រាមដៃ​ខាងឆ្វេង និង​រងរបួស​ក្បាល​។ ពួកគេ​មាន​ទីលំនៅ​ភូមិ​ចាម​ចាស់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។​

​បច្ចុប្បន្ន​សព​ក្មេង​គ្រោះ ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ និង​ប្រគល់ជូន​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close