សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម៨នាក់ ពាក់ព័ន្ធរឿងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ
រាជធានីភ្នំពេញ៖យ៉ាងហោចណាស់ជនជាតិវៀតណាមចំនួន ៨នាក់ ពាក់ព័ន្ធរឿងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នៅភូមិលូ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ។
នគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនជាតិវៀតណាម ដែលឆ្លងដែន និងធ្វើការខុសច្បាប់ខាងលើ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបានចំនួន៨នាក់។ ជនទាំងនោះ បានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។