ឆមាសទី១ ឆ្នាំ២០២១នេះ កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន ៨៧គម្រោង ដែលមានទុនវិនិយោគសរុបជិត៣ពាន់លានដុល្លារ
របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិតកម្ម ចំនួន ៨៧គម្រោង ដែលមានទុនវិនិយោគ សរុបចំនួន ២.៩៦៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥០.០២៩កន្លែង។
តួលេខនេះបើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ ចំនួនគម្រោងវិនិយោគ មានការថយចុះចំនួន ៦៣គម្រោង ខណៈទុនវិនិយោគ មានការកើនឡើងចំនួនប្រមាណ ៣១៥លានដុល្លារអាមេរិក។
បើតាមរបាយការណ៍នោះថា នៅឆមាសទី១ ឆ្នាំ២០២១នេះ ប្រទេសចិនជាប្រទេសដែលឈរនៅលំដាប់លេខរៀងទី១ ដែលបានមកវិនិយោគមកកាន់ប្រទេសកម្ពុជាច្រើនជាងគេ គឺ៦៩ភាគរយ គិតជាទឹកប្រាក់ប្រមាណ ២ពាន់លានដុល្លារ ខណៈវិនិយោគក្នុងស្រុក ឈរនៅលំដាប់លេខរៀងទី២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។