ក្រុម​អភិរក្ស​វ័យក្មេង បញ្ចប់​ការប្រមូល​ទិ​ន្និ​ន័យ​ស្រាវជ្រាវ អំពី​ទីតាំង​រក​ចំណី​របស់​សត្វ​ក្រៀល​

​ខែឧសភា ជា​ខែ​ចុងក្រោយ នៃ​ការប្រមូល​ទិន្នន័យ​សម្រាប់​ការសិក្សា​ស្រាវជ្រាវ​របស់​ក្រុម​អភិរក្ស​វ័យក្មេង (YCLP) អំពី​ទីតាំង​រក​ចំណី​របស់​សត្វ​ក្រៀល ដែល​ស្ថិតនៅ​ខាងក្រៅ​តំបន់ការពារទេសភាព​អន្លង់​ព្រីង​។ ក្នុងនោះ​ឃើញ​មាន ៥​តំបន់​ផ្សេងទៀត ដែល​ស្ថិត​នៅក្រៅ​តំបន់​ការពារ ជាទី​តាំង​សម្រាប់​សត្វ​ក្រៀល​រក​ចំណី​។​

​ក្នុង​សកម្មភាព​ការងារ​ប្រមូល​ទិន្នន័យ​សម្រាប់​ការសិក្សា​នេះ​ក្រុម​អភិរក្ស​វ័យក្មេង បាន​សហការ​ជាមួយ​មន្ដ្រី​ជីវចម្រុះ​របស់​អង្គការ Birdlife បានធ្វើ​ការចុះ​អង្កេត និង​ពិនិត្យមើល​ស្ថានភាព​ទីតាំង (​ប្រភេទ​ចំណី​) វត្ដ​មាន​សត្វ និង​កត្ដា​រំខាន​នានា នៅ​ទីតាំង​ទាំងអស់នោះ​។

​ជាក់ស្ដែង​ក្នុង​ខែឧសភា​ស្ថានភាព​នៅ​ទីតាំង​ទាំងអស់នោះ​ភាគច្រើន​ជា​វាលស្រែ វាល​ផ្លុ​ង និង​វាលស្មៅ​។ ក្រៅពីនោះ ឃើញ​មាន​វត្ដ​មាន​សត្វ​បក្សី​មួយចំនួនទៀត ក្រៅពី​សត្វ​ក្រៀល ដូចជា កុកគ្រោង​តូច កុកគ្រោង​ធំ កុកគ្រោង​មធ្យម គ្រួច​អ៊ិន ទោម ទ​ន្ទ្រី​ត​ធំ កុកក្រក​ក្បាល​ត្នោត​ខ្ចី លលក​បាយ ក្អែក​ទឹកតូច ក្រសា​ប្រ​ផះ​ជាដើម​។

​ទន្ទឹមនឹង​នោះដែរ ក្រុមការងារ​ក៏​ឃើញ​មាន​សកម្មភាព និង​កត្ដា​រំខាន​ដោយ​ប្រយោល​ផ្សេងៗ ដូចជា ប្រជាជន​ធ្វើស្រែ ការ​ឃ្វាលគោ ក្របី និង​សកម្មភាព​អភិវឌ្ឍ​(​ការចាក់ដី​)​។ ដោយមាន​ការណែនាំ​ពី​ទីប្រឹក្សា​ដែលជា​មន្ត្រី​បច្ចេកទេស​របស់​អង្គការ Birdlife ក្រុម​អភិរក្ស​វ័យក្មេង កំពុងតែ​វិភាគ​ទិន្នន័យ​ដើម្បី​ឈានទៅ​សរសេ​របាយការណ៍​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close