កូវីដ១៩! កម្ពុជា រកឃើញអ្នកឆ្លងថ្មីកើន ៩៥៤នាក់ទៀត មានជា ១ ០៤៦នាក់ និងស្លាប់ថ្មី ២៧នាក់ទៀត
ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៩៥៤នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ១ ០៤៦នាក់ និងមានអ្នកស្លាប់ថ្មីកើន ២៧នាក់ទៀត។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៩៥៤នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ១៣៦នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងដឲសហគមន៍ ២០កុម្ភៈថ្មី ៨១៨នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៥៨ ០៥៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៥០ ០២០នាក់ និងអ្នកស្លាប់កើនឡើង ៨២៥នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។