កម្ពុជា នឹងរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញលិខិតអនុញ្ញាតឱ្យក្រសួងទេសចរណ៍ទទួលរៀបចំ «វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ (ATF 2022)»។ នេះបើតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១។
រាជរដ្ឋាភិបាលបានកំណត់ពេលវេលានៃការរៀបចំវេទិកាទេសចរណ៍អាស៊ាននេះ ចាប់ពីថ្ងៃ១៦-២២ ខែមករា ឆ្នាំ២០២២ ដោយប្ដូរទៅរៀបចំនៅខេត្តព្រះសីហនុវិញ។
វេទិកាទេសចរណ៍អាស៊ានដែរ មានកិច្ចប្រជុំធំៗមួយចំនួន ដូចជា កិច្ចប្រជុំថ្នាក់ស្ថាប័នទេសចរណ៍ជាតិអាស៊ាន (NTO) និងកិច្ចប្រជុំមន្ត្រីទេសចរណ៍អាស៊ានដោយផ្ទាល់ និងការតាំងពិព័រណ៍ទេសចរណ៍ (Travex) ខ្នាតតូចល្មម ដែលអាចគ្រប់គ្រងបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។