WHO៖ ពិភពលោកស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ព្រោះកូវីដហើយ
ខណៈប្រទេសមួយចំនួនបានចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិត លើការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ អង្គការសុខភាពពិភពលោកឬ WHO បានព្រមានថាពិភពលោកកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ហើយ។
ចំនួនអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ នៅទូទាំងពិភពលោកបានហក់ឡើងដល់ ៤ លាននាក់ ដែលជាចំនួនដ៏អាក្រក់បំផុតមួយ។ ជំងឺឆ្លងរាតត្បាតដ៏សាហាវមួយនេះ បានចាប់ផ្តើមវាយប្រហារផ្នែកខ្លះនៃតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយករណីឆ្លងមានការកើនឡើងជាថ្មីនៅសហរដ្ឋអាមេរិក។
WHO ថាវីរុសកូវីដ Delta បានបណ្តាលឱ្យមានការកើនឡើងនូវករណីឆ្លងថ្មីនៅ សហរដ្ឋអាមេរិកជាប្រទេស បានចាក់វ៉ាក់សាំងច្រើនបំផុតមួយនៅលើពិភពលោក។បញ្ហាឆ្លងនៃវីរុសកូវីដ១៩ កាន់តែមានភាពស្មុគស្មាញបន្ថែមទៀតនៅក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះដោយសារការកើនឡើងនូវវីរុសកូវីដ Delta ដែលត្រូវបានរកឃើញដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។