សមត្ថកិច្ច ដកហូតអាល់កុលក្លែងក្លាយជាង ២,០០០លីត្រទៀត នៅសង្កាត់ស្ទឹងមានជ័យ
ភ្នំពេញ៖ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញ បាននាំយករថយន្តពិសោធន៍ចល័ត ចុះត្រួតពិនិត្យជាក់ស្តែងនៅរថយន្តផ្ទុក អាល់កុលប្រភេទមេតាណុល ត្រៀមដឹកចែកចាយទៅខេត្ត ផ្សេងៗ ហើយឈានចុះឆែកឆេរ ទីតាំងផ្ទះ នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយទទួលបានកិច្ចសហការពី អាជ្ញាធរមូលដ្ឋានភូមិ សង្កាត់ ផងដែរ។
ជាលទ្ធផល មន្ត្រីជំនាញបានធ្វើការដកហូតនូវអាល់កុលមានសារធាតុមេតាណុលប្រមាណ ២,១៨២លីត្រ ក្រោយបានធ្វើតេស្តបឋម។ ចំពោះវត្ថុតាងទាំងនោះបានរក្សាទុក បិទសៀល និងបន្តនីតិវិធីតាមច្បាប់ជាធរមាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។