អតីតយុទ្ធជន១៤០គ្រួសាររស់នៅលើដីសម្បទានសង្គមកិច្ច ទទួលបានអង្ករ និងសម្ភារៈផ្សេងៗប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ
ដោយឃើញពីទុកលំបាករបស់បងប្អូនអតីតយុទ្ធជននៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងសហការីបាននាំយកនូវអំណោយរបស់សប្បុរសជនមកចែកជូនជួយឧបត្ថម្ភជូនគ្រួសារ អតីតយុទ្ធជនចំនួន១៤០គ្រួសារ ដែលកំពុងតែរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ខណៈកំពុងជួបការលំបាកការខ្វះខាត។
គួររំលឹកដែរថា អតីតយុទ្ធជន១៤០គ្រួសារ ដែលរស់នៅលើដីសម្បទានសង្គមកិច្ច និងទទួលបានផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន កម្ពុជានិងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន និងបានប្រគល់ផ្ទះជូនបងប្អូនអតីតយុទ្ធជនកាលពីថ្មីៗកន្លងទៅនេះ ក្រោមអធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្រ្តីគន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ។
ឧត្ដមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរៀបចំស្បៀងអាហារជួយឧបត្ថម្ភ តាមសំណូមពររបស់បងប្អូន ក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតចំនួន ១៤០គ្រួសារ មានសម្ភរៈសរុបអង្ករចំនួន ១,៥០០ គីឡូក្រាម មី៥០កេស ទឹកសុទ្ឋ140 យួរ និង ម៉ាសក្រណាត់១,៥០០ម៉ាសដើម្បីដោះស្រាយដល់ការលំបាកខ្វះខាត បណ្តាលមកពីការចូលរួមការពារទប់ស្កាត់ការឆ្លងរីក រាលដាលមេរោគកូវីដ១៩ក្នុងដំណាក់កាលថ្មីនេះ ។
ជាមួយគ្នានេះ លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន បាន បានណែនាំឲ្យបងប្អូន ត្រូវខិតខំបង្កបង្កើនផលចិញ្ចឹម សត្វសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារនៅលើដីសម្បទានសង្គមកិច្ច ដែលសម្តេចតេជោបានផ្ដល់ដីសម្រាប់បង្កបង្កើនផល ១៥,០០០ម៉ែត្រការ៉េក្នុងមួយគ្រួសារ ដោយចេះប្រើប្រាស់ដីឲ្យមានប្រយោជន៍ និងបានថ្លែងអំណរគុណដ៏ សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ដែលបានផ្តល់ដីផ្តល់ផ្ទះជូនដល់គ្រួសារអតីតយុទ្ធជន បានរស់នៅបានសមរម្យកសាងជីវភាពថ្មី ឧត្តមសេនីយ៍ទោ បានអរគុណដល់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំទាំងអស់ និងកម្លាំងសមត្ថកិច្ច អាជ្ញាធរ ដែលបានយកចិត្តទុកដាក់ ផ្សាភ្ជាប់ពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន នៅគ្រប់ទីកន្លែង និងជួយដោះស្រាយរាល់ការលំបាកបានទាន់ពេលវេលាផងដែរ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។