ខេត្តព្រៃវែង រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ១៣០នាក់ទៀត ខណៈមានអ្នកស្លាប់សរុប ៣៧នាក់ហើយ
ខេត្តព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ១៣០នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១៣សរុប ១២៣នាក់ និងមកពីខេត្តកណ្តាល ៣នាក់ មកពីខេត្តស្វាយរៀង៥នាក់។
បច្ចុប្បន្នអ្នកវិជ្ជមានជំងឺកូវីដ-១៩ទាំង ១៣០នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។
ជាថ្មីម្តងទៀត រដ្ឋបាលខេត្ត សូមឥ្យអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ខេត្តព្រៃវែង ករណីឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២ ៣០១នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ១ ៣៩០នាក់ ស្លាប់ ៣៧នាក់ និងកំពុងសម្រាកព្យាបាល ៨៧៤នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។