រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ទៅទស្សនកិច្ចប្រទេសសឹង្ហបុរីរយៈពេល៣ថ្ងៃ
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជាឲ្យដឹងថា ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨។
ក្នុងដំណើរទស្សនកិច្ចនោះ ឯកឧត្តម ប្រាក់ សុខុន នឹងជួបសម្តែងការគួរសមជាមួយ ឯកឧត្តម លី សៀន លុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី ព្រមទាំងជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម វីវៀន បាឡាក់គ្រីស្ហ្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី ពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងការផ្លាស់ប្តូរយោបល់គ្នាពីបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការចាប់អារម្មណ៍ដូចគ្នា ក៏ដូចជារិះរកវិស័យថ្មីៗទៀត ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ សំដៅនាំមកនូវផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជាតិទាំងពីរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។