បុគ្គលិក និង​កម្មករ​ជាជនជាតិវៀតណាម​ទាំងអស់ ត្រូវ​បានហាមមិន​ឲ្យ​ធ្វើដំណើរឆ្លងពីវៀតណាមមក​កម្ពុជា និងពីកម្ពុជាមកវៀតណាម ដើម្បីទប់ស្កាត់ការឆ្លង​កូវីដ​១៩

ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅថ្ងៃនេះ បានប្រាប់​ទៅ​ដល់ក្រុមហ៊ុន​វៀតណាម​ដែល​កំពុង​វិនិយោគ​លើ​សម្បទានដីសេដ្ឋកិច្ច​នៅ​កម្ពុជាទាំងអស់ ត្រូវ​ផ្អាក​ការធ្វើដំណើរឆ្លង​កាត់ពី​កម្ពុជាទៅវៀតណាម និង​ពី​វៀតណាម​​មក​កម្ពុជាវិញជា​បណ្តោះអាសន្ន ចំពោះបុគ្គលិក កម្មករ​ជា​ជនជាតិវៀតណាមទាំងអស់។

ការផ្អាក​មិន​ឲ្យ​កម្មករ​ជាជនជាតិវៀតណាមធ្វើដំណើរឆ្លងកាត់ព្រំដែននេះ គឺដើម្បីចូលរួម​ទប់ស្កាត់​ការ​រីករាលដាល​ជា​សកល នៃជំងឺកូវីដ១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូចជា​ពិភពលោក​ទាំងមូល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close