វៀតណាម ពង្រីកតំបន់បិទខ្ទប់ ២សប្តាហ៍ទៀត ខណៈផ្ទុះការឆ្លងកូវីដខ្លាំង
វៀតណាម៖ រដ្ឋាភិបាលវៀតណាមបញ្ជាក់ថា វៀតណាមនឹងបន្ថែមការរឹតបន្តឹងចលនាមនុស្សនៅទីក្រុង Can Tho ភាគខាងត្បូងរយៈពេល១៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃចន្ទនេះតទៅ ស្របពេលដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះខិតខំទប់ទល់នឹងការផ្ទុះជំងឺកូវីដ១៩ដ៏អាក្រក់បំផុត ។
ក្រសួងសុខាភិបាលវៀតណាម កាលពីថ្ងៃអាទិត្យបានរាយការណ៍ពីអ្នកឆ្លងថ្មីចំនួន១ពាន់៩៥៣នាក់ ជាចំនួនឆ្លងលើ១ពាន់នាក់ដល់ថ្ងៃទី៧ជាប់គ្នា និងហួសចំនួនឆ្លងខ្ពស់បំផុតកាលពីថ្ងៃសៅរ៍ ដែលមានចំនួន១ពាន់៨៥៣នាក់ ។ ករណីឆ្លងភាគច្រើនបំផុតស្ថិតនៅទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលផ្ទុះជំងឺកូវីដ១៩នៅវៀតណាមបច្ចុប្បន្ន ។
គួរកត់សម្គាល់ វៀតណាមមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២ម៉ឺន៩ពាន់៨១៦នាក់ និងស្លាប់១១៦នាក់ ចាប់តាំងពីផ្ទុះជំងឺរាតត្បាតជាសកលមួយនេះ ។ ប្រទេសវៀតណាមកាលពីសប្តាហ៍កន្លងទៅ បានចាប់ផ្តើមដាក់ចេញនូវវិធានការរឹតត្បិតលើចលនាមនុស្សនៅក្នុងទីក្រុងធំៗ ក្នុងនោះរួមមានមជ្ឈមណ្ឌលសេដ្ឋកិច្ច ហូជីមីង និងរដ្ឋធានីហាណូយ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។