ឥណ្ឌូនេស៊ី មាន​អ្នកស្លាប់​ដោយ​កូ​វីដ​១៩ ច្រើនជាងគេ​បំផុត​លើ​ពិភពលោក​

​កន្លង​ក​នៅលើ​ពិភពលោក មាន​អាមេរិក ឥណ្ឌា … មាន​ករណី​ឆ្លង​កូ​វិដ ១៩ និង​ស្លាប់​ច្រើនជាងគេ ប៉ុន្តែ​នៅពេលនេះ តំណែង​នោះបាន​ធ្លាក់​មកលើ​តំបន់​អាស៊ាន​វិញ​ហើយ ។​ប្រទេស​ជាច្រើន​ក្នុង​តំបន់​អាស៊ាន​ប្រឈម​និង​ការឆ្លង​កូ​វីដ​១៩ កើនឡើង​ខ្ពស់ បង្កក្តី​បារម្ភ​យ៉ាងខ្លាំង ។ នៅពេលនេះ​ឥណ្ឌូនេស៊ី ក្លាយជា​ប្រទេស​មាន​ករណី​ស្លាប់​ច្រើនជាងគេបង្អស់​នៅលើ​ពិភពលោក​។​

​ក្នុង​រយៈពេល ២៤​ម៉ោង​កន្លងមក ពិភពលោក​មាន​ករណី​ឆ្លង​កូ​វីដ​១៩ សរុប ជាង ៣៦២​ពាន់​នាក់ និង​ស្លាប់​ជាង ៦​ពាន់​នាក់ ។ អ្នក​ឆ្លង​សរុប​នៅលើ​ពិភពលោក កើនឡើង​ដល់​ជាង ១៨៧,៦​ពាន់​នាក់ និង​ស្លាប់​ជាង ៤​លាន​នាក់​។​ ប្រទេស​៣​ដែលមាន​ករណី​ឆ្លង​ច្រើនជាងគេ​ក្នុង​រយៈពេល​២៤​ម៉ោង​កន្លងមក​គឺ ឥណ្ឌា មាន​ករណី​ឆ្លង ៣៧.៦៧៦​នាក់ លំដាប់​ទី​ពីរ​គឺ​ឥណ្ឌូនេស៊ី​មាន​ករណី​ឆ្លង​៣៦.១៧៩​នាក់​និង​ទី​៣​គឺ អង់គ្លេស មាន​ករណី​ឆ្លង ៣១.៧៧២​នាក់​។​

​ប្រទេស​ដែលមាន​ករណី​ស្លាប់​ដោយ​កូ​វីដ​១៩ ច្រើន​បំផុត​ក្នុង​រយៈពេល ២៤​ម៉ោង​កន្លងមក​គឺ ឥណ្ឌូនេស៊ី មាន​អ្នកស្លាប់ ១០០៧​នាក់ ទី​២​គឺ​រុស្ស៊ី​មាន​អ្នកស្លាប់​៧៤៩​នាក់ និង​ទី​៣​គឺ​ឥណ្ឌា​មាន​អ្នកស្លាប់ ៧២០​នាក់​។​ ​ចំនួន​អ្នក​ឆ្លង​កូ​វីដ ១៩ ថ្មី​នៅក្នុង​ប្រទេស​តំបន់​អាស៊ាន​គឺ​ឥណ្ឌូនេស៊ី កើនឡើង​គួ​ឲ្យ​បារម្ភ​។ មន្ត្រី​គ្រប់គ្រង​ជំងឺឆ្លង​ឥណ្ឌូនេស៊ី បាន​ឲ្យ​ដឹងថា អាច​នឹងមាន​ករណី​ឆ្លង​រហូតដល់​ទៅ ៧​ម៉ឺន​នាក់​ក្នុង​មួយថ្ងៃ ។​

​តាំងពី​ការផ្ទុះ​កូ​វីដ ១៩ រហូតមកទល់​ពេលនេះ ឥណ្ឌូនេស៊ី​មាន​ករណី​ឆ្លង​កូ​វីដ ១៩ សរុប​ជាង ២,៥​លាន​នាក់ និង​ស្លាប់ ៦៦.៤៦៤​នាក់​។​ ​ក្រៅពី​ឥណ្ឌូ​នេ​សី នៅមាន​ប្រទេស​តំបន់​អាស៊ាន​ជាច្រើន​ទៀត​មាន​ករណី​ឆ្លង​កូ​វីដ ១៩ កើនឡើង​ខ្ពស់ ក្នុងនោះ​មាន​វៀតណាម ថៃ ម៉ាឡេស៊ី …៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close