ឆេះមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ នៅអ៊ីរ៉ាក់ ស្លាប់ ជាង៥០នាក់
ប្រព័ន្ធសុខាភិបាលអ៊ីរ៉ាក់ រងការបំផ្លាញ ជាច្រើន ដោយសារតែសង្គ្រាមរាំរ៉ៃជាច្រើនទសវត្សរ៍កន្លងមក។ នៅពេលនេះកាន់តែអាក្រក់ថែមទៀតដោយសារតែការឆ្លងរាលដាលកូវីដ១៩ កើនឡើងខ្ពស់។ ផលលំបាកបានកើនឡើងទ្វេដង ក្រោយមន្ទីរពេទ្យព្យាបាលកូវីដ ១៩ ឆាប់ឆេះជាប្តបន្ទាប់។
មន្ទីរសុខាភិបាល ខេត្ត Dhi Qar បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៣ខែកក្កដា មានគ្រោះអគ្គិភ័យឆេះមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ Al Hussain ស្ថិតនៅក្នុងខេត្តនេះ បណ្តាលឲ្យមនុស្ស៥៤នាក់ស្លាប់។
សារព័ត៌មាន Al Jazeera បានដកស្រង់សំដីមន្ត្រីខេត្ត Dhi Qar លោក Haydar al-Zamili បានឲ្យដឹងថា « អណ្តាតភ្លើងឆាបឆេះតំបន់ចត្តាឡីស័កក្នុងមន្ទីរពេទ្យព្យាបាលកូវីដ ១៩ ។ ចំនួនអ្នកស្លាប់នឹងបន្តកើនឡើងខ្ពស់ដោយសារតែមានអ្នករងរបួសធ្ងន់ និងជាប់គាំងនៅខាងក្នុងមន្ទីរពេទ្យដែលកំពុងឆាប់ឆេះ។
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mustafa al-Kadhimi ទទួលបានព័ត៌មានស្តីពីគ្រោះអគ្គិភ័យ ហើយលោកប្រកាសអាសន្នបន្ទាន់នៅខេត្ត Dhi qar ។ លោកបានបើកកិច្ចប្រជុំជាបន្ទាន់ ដើម្បីពិភាក្សា ក៏ដូចជាស្វែងរកពីមូលហេតុបណ្តាលឲ្យឆាប់ឆេះ នឹងផលប៉ះពាល់ដោយគ្រោះអគ្គិភ័យខាងលើ។
តាមសារព័ត៌មាន Al Jazeera បានផ្សាយថា នេះមិនមែនជាលើកទីមួយឡើយដែលមន្ទីរពេទ្យព្យាបាលកូវីដ១៩ រងគ្រោះអគ្គិភ័យ ។ កាលពីខែមេសាកន្លងមក ក៏មានគ្រោះអគ្គិភ័យឆាប់ឆេះមន្ទីរពេទ្យព្យាបាលកូវីដ១៩ Ibn Khatib ក្នុងទីក្រុងបាដដាត សម្លាប់មនុស្ស៨២នាក់ និង១១០ នាក់រងរបួស ។ មូលហេតុនៃការឆាប់ឆេះនាពេលនោះគឺដោយសារតែបំពង់អ៊ុកស៊ីហ្សែនផ្ទុះ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។