កម្ពុជា បន្ត​មាន​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី ៨៣០​នាក់​ទៀត ខណៈ​អ្នកជា ១ ០១២​នាក់ និង​ស្លាប់ ២៨​នាក់​

​ភ្នំពេញ​៖ យោងតាម​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២១​នេះ បានប្រកាស​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ថ្មី​ចំនួន ៨៣០​នាក់​ទៀត ខណៈ​មាន​អ្នកជា​សះស្បើយ ១ ០១២​នាក់ និង​មាន​អ្នកស្លាប់​ថ្មី​កើន ២៨​នាក់​ទៀត​។​

​ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង ៨៣០​នាក់​នោះ មាន​អ្នកដំណើរ​មក​ក្រៅប្រទេស ២១៧​នាក់ និង​ក្រៅពីនេះ ជា​ករណី​ឆ្លង​ក្នុង​ដ​ឲ​សហគមន៍ ២០​កុម្ភៈ​ថ្មី ៦១៣​នាក់​។​

​សូមជម្រាបថា គិត​ត្រឹម​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២១​នេះ កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​សរុប​ចំនួន ៦២ ៧០០​នាក់ ក្នុង​នោះបាន​ព្យាបាល​ជាសះស្បើយ ៥៤ ៤៨៩​នាក់ និង​អ្នកស្លាប់​កើនឡើង ៩៥៣​នាក់​ហើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close