ប្រទេស​ថៃ រកឃើញ​អ្នក​ឆ្លង​ថ្មី​ជិត ៩​ពាន់​នាក់ និង​ស្លាប់​ជិត ៦០​នាក់​ទៀត​

​ប្រទេស​ថៃ នា​ព្រឹក​ថ្ងៃទី​១៣ កក្កដា ២០២១​នេះ បានប្រកាស​ពី​ការ​មាន​វិជ្ជមាន​កូ​វីដ​១៩ ក្នុងប្រទេស ចំនួន​៨៦៥៨​នាក់ និង​ស្លាប់​ថ្មី​ចំនួន​៥៨​នាក់​ទៀត ក្នុងពេល​២៤​ម៉ោង​ចុងក្រោយ​មកនេះ​។​

​ក្រសួងសុខាភិបាល​ថៃ​បាន​ឲ្យ​ដឹងថា ក្នុងចំណោម​ឆ្លង​ថ្មី​ជាង​៨​ពាន់​នាក់​នេះ ក៏មាន​ឆ្លង​ក្នុង​ពន្ធនាគារ​ចំនួន​១៤៦​បន្ថែមទៀត​ផងដែរ ត្បិត​ការឆ្លង​ក្នុង​ពន្ធនាគារ​ថៃ​នៅតែ​បន្ត​មាន ប៉ុន្មាន​សប្តាហ៍​មកនេះ​។

​ក្នុងពេល​២៤​ម៉ោង​មកនេះ ក៏មាន​អ្នកជំងឺ​៣៧៩៧​នាក់​ទៀត ត្រូវបាន​ព្យាបាល​ឲ្យ​ជាសះស្បើយ​ផងដែរ​។​ ចាប់តាំងពី​ដើមឆ្នាំ​២០២០​មក ថៃ​មាន​អ្នក​កើត​កូ​វីដ​១៩ ចំនួន​៣៥៣៧១២​នាក់​ហើយ ជាសះស្បើយ​២៥៥៤៥៥​នាក់ ស្លាប់​២៨៤៧​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close