ក្រុមហ៊ុន Sinopharm និង Sinovac បរិច្ចាគវ៉ាក់សាំងកូវីដ ១១០លានដូស ដល់COVAX
ចិន៖ ក្រុមហ៊ុនចិន Sinopharm និង Sinovac បានស្ថិតក្នុងចំណោមក្រុមហ៊ុនផលិតឱសថ ដែលចូលរួមក្នុងកម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX បន្ទាប់ពីត្រូវបានអង្គការសុខភាពពិភពលោក (WHO) អនុម័តអោយប្រើប្រាស់សម្រាប់ករណីបន្ទាន់។
ជាក់ស្តែង កម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX នឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ច្រើនជាង១០០លានដូសមកពីក្រុមហ៊ុនចិន Sinopharm និង Sinovac នេះបើតាមប្រភពពីសម្ព័ន្ធវ៉ាក់សាំង GAVI របស់អន្តរជាតិ ។
ការព្រមព្រៀងខាងលើនេះ បានកើតមានឡើងចំពេលដែលវីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta ដែលត្រូវបានគេរកឃើញដំបូងនៅប្រទេសឥណ្ឌា បាននិងកំពុងបង្កហានិភ័យដល់ប្រព័ន្ធសុខាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។