ក្រសួងណែនាំថ្មី ឲ្យផ្លាស់ប្តូរគម្លាតចាក់វ៉ាក់សាំងកូវីដ១៩ដូសទី២
តាមរយៈលិខិតមួយច្បាប់ផ្ញើជូនប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌក្រសួង ស្ថាប័ន រាជធានីខេត្ត លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានធ្វើការណែនាំថ្មី ពីរយៈពេលនៃគម្លាតចាក់វ៉ាក់សាំងពីដូសទី១ ទៅដូសទី២ សម្រាប់វ៉ាក់សាំង Sinovac និង Sinopharm ។
ក្នុងនោះ គម្លាតនៃការចាក់វ៉ាក់សាំង Sovac រវាងដូសទី១ និងដូសទី២ គឺរយៈពេល ២១ថ្ងៃ, ចំណែកគម្លាត នៃការចាក់វ៉ាក់សាំង Sinopharm រវាងដូសទី១ និងដូសទី២ រយៈពេល ២១ថ្ងៃដូចគ្នា។
សូមបញ្ជាក់ថានាពេលកន្លងទៅគម្លាតនៃការចាក់វ៉ាក់សាំងរវាងដូសទី១ និងដូសទី២ នៃវ៉ាក់សាំងទាំងពីរប្រភេទនេះ គឺមានរយៈពេលត្រឹម ១៤ថ្ងៃ ឬស្មើនឹងពីរសប្តាហ៍ប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។