សង្គ្រាម​វាយប្រហារ​ស៊ី​រី​ជា​ទ្រ​ង​ទ្រាយ​ធំ​ជិត​ចាប់ផ្តើម​ឡើង​ហើយ

​សារព័ត៌មាន TASS នៅ​ថ្ងៃទី​២៨​ខែសីហា បាន​ផ្សាយ​ថា អាមេរិក​បា​នប​ញ្ជូ​បន​នាវាចម្បាំង​បំពាក់​មី​ស៊ី​ល និង​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង ត្រៀម​វាយប្រហារ​ទៅលើ​ប្រទេស​ស៊ី​រី​ជា​ទ្រ​ង​ទ្រាយ​ធំ ក្នុងការ​ផ្តួលរំលំ​រដ្ឋា​ភិ​បាល​របស់លោក​អាល​អាសាដ​។ មន្ត្រី​រុស្ស៊ី​បាន​បញ្ជាក់ថា អាមេរិក បាន​រៀប​គម្រោង​បង្កើត « ល្ខោន​»​នៃ​ការវាយប្រហារ​ដោយ​អាវុធ​គីមី​នៅ​ស៊ី​រី ដើម្បី​ជាហេតុ​ផល ក្នុងការ​ចាប់ផ្តើម​វាយប្រហារ​។

​សកម្មភាព​ដាក់ពង្រាយ​យោធា​ជា​ទ្រង់ទ្រាយ​ធំ បន្ទាប់ពី​ទី​ព្រឹក្សា​សន្តិសុខ ជាតិ​អាមេរិក លោក John Bolton បាន​ប្រមាន​ថា នឹងមាន​ការវាយប្រហា​រ​ជា​ទ្រ​ង​ទ្រាយ​ធំ តាម​ដែនអាកាស​ទៅលើ​ស៊ី​រី ប្រសិនបើ​រកឃើញថា រដ្ឋាភិបាល លោក​អាល​អាសាដ​ប្រើប្រាស់​អាវុធ​គីមី ទៅលើ​ពលរដ្ឋ​ស្លូតត្រង ។​

​ក្រៅពី​នាវា​ផ្ទុក​យន្តហោះ អាមេរិក ក៏បាន​ប​ញ្ចូ​ន​នាវាចម្បាំង USS Ross បំពាក់​មី​ស៊ី​ល​នាម​ផ្លូវ ប្រភេទ tomahawk ២៨​ដើម​ទៅកាន់​ដែនសមុទ្រ​មេ​ឌី​ទែ​រ៉ា​ណែ ជាការ​ត្រៀមលក្ខណ​វាយប្រហារ ជា​ទ្រ​ង​ទ្រាយ​ធំ​ទៅលើ ប្រទេស​ស៊ី​រី ។ ក​ក្នុងពេល​ជាមួយគ្នា​នោះ រុស្ស៊ី​ក៏បាន​ប​ញ្ចូ​ន​នាវាចម្បាំង របស់ខ្លួន​នៅ​កាន់​ប្រទេស​សី​រី ដើម្បី​ត្រៀម​ការពារ​ផងដែរ​។​

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី​លោក Igor Konashenkov បាន​បញ្ចា​ក់ថា អាមេរិក បាន​បង្កើន កម្លាំង​ទាហាន សព្វាវុធ​ទៅកាន់​តំបន់​ម​ជ្ឈឹ​ម​បូព៌ា ជា​សកម្មភាព​គួរ​ឲ្យ​បារម្ភ​។ តាម​ការលើកឡើង​រប​ស់លោក Igor Konashenkov ការបង្កើន​សកម្មភាព​យោធា​របស់​ស​អាមេរិក គឺជា​សកម្មភាព​ឌឺដង​បង្ករ​ឲ្យ​មាន​ភាព​តានតឹង​កាន់តែខ្លាំង ។​

​លោក Igor Konashenkov បាន​ប្រមាន​ថា «​នាវាចម្បាំង USS Ross របស់​អាមេរិក ជាមួយនិង​កាំជ្រួច​មី​ស៊ី​ល​Tomahawk 28​ដើម ចូលទៅ​កាន់​ដែនសមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ដែល​អាច​វាយប្រហារ​ទៅលើ​ទឹកដី​ស៊ី​រី គ្រប់ពេល ។ កន្លងមក​រុស្ស៊ី​ក៏បាន​វាយតម្លៃថា អាមេរិក​និង​សម្ព័ន្ធមិត្ត កំពុងតែ​ត្រៀមលក្ខណ​វាយប្រហារ​ទៅលើ​ទឹកដី​ស៊ី​រី ។​

​ប្រធានាធិបតី​បារាំង លោក Emmanuel Macron កាលពី​ថ្ងៃទី​២៧​ខែសីហា​បាន​ប្រមាន​វាយប្រហារ​ទៅលើ​គោលដៅ​នៅក្នុង​ប្រទេស​ស៊ី​រី ដើម្បី​តបត​នឹង​ការប្រើប្រាស់​អាវុធ​គីមី របស់​ទាហាន​លោក​អាល​អាសាដ​។​

​ប្រធានាធិបតី​បារាំង​បញ្ជាក់ថា «​យើង​បាន​ត្រៀមលក្ខណ វាយប្រហារ ប្រសិនបើ​យើង​ឃើញ​មានការ​ប្រើប្រាស់​អាវុធ​គីមី នៅ​ទីនោះ​»​។ លោក​ម៉ា​ក្រុង បញ្ចាក់​ទៀតថា តាំងពីដើម មក បារាំង​មិនដែល​បង្ខំ​ឲ្យ​លោក​អាល​អាសាដ ចុះ​ចេញពី​តំណែង ដើម្បី​ដោះដូរ​យក​ជំនួញ​មនុស្សធម៌​នោះឡើយ ។ ប៉ុន្តែ​ពេលនេះ ការផ្តល់អំណាច​ឲ្យ​លោក អាល​អាសាដ គឺជា​កំហុស​អាក្រក់​បំផុត​។​

​កន្លងមក​ថ្មីៗ រុស្ស៊ី​ក៏បាន​ប​ញ្ចូ​ន​នាវាចម្បាំង​ទៅកាន់​ដែនសមុទ្រ ប្រទេស​ស៊ី​រី ក្រោយ​ពេលដែល​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​បាន​ចោទប្រកាន់​អាមេរិក អង់គ្លេស និង​បារាំង បាន​ត្រៀមលក្ខណ​បើក​ការវាយប្រហារ​ទៅលើ​ទីតាំង​នានា​របស់​ស៊ី​រី​តាម​ដែនអាកាស ដោយ​ប្រើ​យុទ្ធសាស្ត្រ​ដដែល គឺ​រដ្ឋាភិបាល​ស៊ី​រី​បាន​ប្រើប្រាស់​អាវុធ​គីមី​ទៅលើ​ពលរដ្ឋ​។ នៅពេលនេះ​ដែល រុស្ស៊ី​ក្តាប់បាន​នៅ​ព័ត៌មាន​ថា​ក្រុម​ខ្មាន់កាំភ្លើង​នៅ​Idlib ត្រៀម​វាយប្រហារ​ដោយ​អាវុធ​គីមី​ទៅលើ​ពលរដ្ឋ​រួម​ទម្លាក់ កំហុស​ទៅលើ​រដ្ឋាភិបាល ដើម្បី​ជាការ​បើកផ្លូវ​ឲ្យ​អាមេរិក និង​សម្ព័ន្ធមិត្ត​។​

​នៅពេល​នេះដែរ រដ្ឋមន្ត្រី​ការពារជាតិ អី​រ៉ង បាន​ទៅកាន់​ប្រទេស​ស៊ី​រី ក្រោយ​ដឹងថា​អាមេរិក​ត្រៀម​វាយប្រហារ​ជាថ្មី​។ រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីរ៉ង់ លោក Amir Hatami បានធ្វើ​ដំណើរ​ទៅដល់​ប្រទេស​ស៊ី​រី​ហើយ នៅ​ថ្ងៃទី​២៦​ខែសីហា ដើម្បី​ជួប ពិភាក្សា​ការងារ​ជាមួយ​ក្រុមមន្ត្រី​ជាន់ខ្ពស់ និង​យោធា​ស៊ី​រី​។

​ដំណើរ​ទស្សនកិច្ច​រប​ស់លោក Hatami កើតមានឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ក្រសួងការពារជាតិ​រុស្ស៊ី កាលពី​ថ្ងៃ​សៅរ៍ កន្លង ទៅ បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក អង់គ្លេស និង​បារាំង​ថា​កំពុង​រៀបចំ​ការវាយប្រហា​រ​សាជាថ្មី ប្រឆាំងនឹង​ប្រទេស​ស៊ី​រី ដោយ​ប្រើ​លេស​ថា​កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី​ប្រើប្រាស់​អាវុធ​គីមី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close