ប្រទេសថៃ ប្រកាសពីករណីឆ្លងកូវីដថ្មីជិត ១ម៉ឺននាក់ ខណៈករណីស្លាប់ជិត ៩០នាក់ទៀត ព្រឹកនេះ!
ថៃ៖ អាជ្ញាធរសុខាភិបាលថៃ នាថ្ងៃពុធទី១៤ កក្កដា ២០២១នេះ បានប្រកាសថា ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ ថៃមានឆ្លងកូវីដ១៩ ករណីថ្មីៗចំនួន៩៣១៧នាក់ និងស្លាប់មនុស្សដោយសារជំងឺកូវីដ១៩ ចំនួន៨៧នាក់បន្ថែមទៀត។
ករណីឆ្លងថ្មីបន្ថែមទៀតនេះ ធ្វើឲ្យថៃមានអ្នកកើតកូវីដ១៩ សរុបចំនួន៣៦៣០២៩នាក់ហើយ ខណៈអ្នកស្លាប់ក្នុងប្រទេសថៃកើនដល់២៩៣៤នាក់ហើយដែរ។
ប្រភពបានបញ្ជាក់ដែរថា ក្នុងចំណោមឆ្លងថ្មីជិត១ម៉ឺននាក់ ក៏នៅតែបន្តមានឆ្លងក្នុងពន្ធនាគារចំនួន១២៩នាក់ទៀតដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។