វៀតណាម បន្តរកឃើញអ្នកឆ្លងកូវីដជាង ២ ២០០នាក់ទៀត
ក្រសួងសុខាភិបាលវៀតណាម កាលពីយប់ថ្ងៃអង្គារ ទី១៣ កក្កដា ២០២១ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន ២២៩៦ករណីបន្ថែមទៀត ក្នុងពេល២៤ម៉ោងចុងក្រោយ។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ ទីក្រុងហូជីមិញ រកឃើញចំនួន ១,៧៩៧ករណី។ វៀតណាមមាន ករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនជាង ៣៤,៥០០នាក់ ហើយ ក្នុងនោះស្លាប់១៣០នាក់ និងជាសះស្បើយ ៩,៥៥៣នាក់ គិតត្រឹមថ្ងៃទី ១៣ កក្កដានេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។