ថ្ងៃនេះ! កម្ពុជា បន្តមានអ្នកឆ្លងកូវីដកើន ៩១៥នាក់ទៀត ខណៈអ្នកជា ៨៧៦នាក់ និងស្លាប់ ៣៣នាក់
ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៩១៥នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៨៧៦នាក់ និងមានអ្នកស្លាប់ថ្មីកើន ៣៣នាក់ទៀត។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៩១៥នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ២៥៧នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងដឲសហគមន៍ ២០កុម្ភៈថ្មី ៦៥៨នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៦៣ ៦១៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៥៥ ៣៦៥នាក់ និងអ្នកស្លាប់កើនឡើង ៩៨៦នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។