សមាជិកក្រុមប្រឹក្សាខេត្តស្ទឹងត្រែងម្នាក់ ស្លាប់ដោយសារជំងឺកូវីដ១៩
លោក ថាក់ ខាំតាន់ អាយុ៧២ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាខេត្ត បានទទួលមរណភាព ហើយត្រូវបានគេធ្វើតេស្តរកឃើញមានវិជ្ជមានជំងឺកូវីដ១៩។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលសាលាខេត្តដែលចេញយប់នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ថា លោក ថាក់ ខាំតាន់ បានទទួលមរណភានៅគេហដ្ឋានរបស់លោក ក្នុងភូមិកោះសំពាយ ឃុំកោះសំពាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៣ ខែកក្កដា លុះដល់ថ្ងៃទី១៤ ខែ ឆ្នាំដដែល សពរបស់លោកថាក់ ខាំតាន់ ត្រូវបានរកឃេីញថា មានផ្ទុកមេរោគកូវីដ១៩ ក្រោយពីយកសំណាកទៅធ្វេីតេស្តនៅភ្នំពេញ។
ចាប់តាំងពីផ្ទុះកូវីដរហូតមកដល់ពេលនេះ ខេត្តស្ទឹងត្រែង ទេីបតែមានអ្នកស្លាប់លេីកទី១ ដោយសារមេរោគកូវីដ១៩ គឺលោក ថាក់ ខាំតាន់។
រហូតមកដល់ពេលនេះ ខេត្តស្ទឹងត្រែង មានអ្នកឆ្លងសរុប ៤៣៧នាក់ ស្ត្រី១៩៦នាក់ ជាសះស្បេីយ ១៥៦នាក់ កំពុងសម្រាកព្យាបាល ២៨១នាក់ និងស្លាប់១នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។