វៀតណាម ក្រកាសមានអ្នកឆ្លងកូវីដ១៩ជិត ៣ពាន់នាក់ទៀត
វៀតណាម៖ ប្រទេសវៀតណាម កាលពីល្ងាច ថ្ងៃទី១៤ កក្កដា ២០២១ បានប្រកាសពីការឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ២ ៩២៤នាក់ទៀត ក្នុងនោះ ក្រុងហូជីមីញមានច្រើនជាងគេ រហូតដល់២២២៩នាក់ ហើយនេះក៏ជាលើកដំបូងដែរ ដែលក្រុងហូជីមិញឆ្លងប្រចាំថ្ងៃជាង២ពាន់ករណីនោះ។
ចាប់តាំងពីមានជំងឺកូវីដ១៩ កាលពីដើមឆ្នាំ២០២០មក វៀតណាមមានករណីឆ្លងសរុបកើនដល់៣៧៣៤៣នាក់ហើយ ខណៈអ្នកស្លាប់សរុបមាន១៣៥នាក់ បន្ទាប់ពីស្លាប់៣នាក់ទៀត កាលពីថ្ងៃទី១៤ កក្កដា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។