អាជីវករលក់ដូរនៅផ្សារច្បារអំពៅ និងប្រជាពលរដ្ឋដើរផ្សារជាប្រចាំ សូមទៅធ្វើតេស្តរកមេរោគកូវីដ១៩

ភ្នំពេញ៖ តាមផេកផ្លូវការរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានជូនដំណឹងនៅថ្ងៃនេះថា សូមអាជីវករលក់ដូរនៅ ផ្សារច្បារអំពៅ និងប្រជាពលរដ្ឋ ដែលដើរផ្សារច្បារអំពៅជាប្រចាំ ទៅធ្វើតេស្តរកមេរោគកូវីដ១៩ នៅក្នុងសាលាបឋមសិក្សាច្បារអំពៅ ចាប់ពីពេលនេះតទៅ ក្រោយរកឃើញ ក្រុមសន្តិសុខផ្សារ ៣នាក់ មានវិជ្ជមានកូវីដ១៩។

គណៈកម្មការគ្រប់គ្រងផ្សារ បានអំពាវនាវដល់បងប្អូនជា អាជីវករលក់ដូរក្នុង និងក្រៅផ្សារទាំងអស់ទៅធ្វើតេស្ដ។
ជាលទ្ធផល សម្រាប់ការធ្វើតេស្ដ នៅថ្ងៃទី១៣ និងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកឆ្លង ចំនួន១៧នាក់បន្ថែមទៀត ក្នុងនោះ ១៣នាក់ ជាអាជីវករលក់ដូរក្នុងផ្សារ និង ៤នាក់លក់ដូរនៅខាងក្រៅផ្សារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។